វៀតណាមជាមួយនឹងអព្ភូតហេតុនៃសម័យកាល (រូបថត៖ Ahram) |
ក្រោយពីការចរចាយ៉ាងតឹងតែងអស់រយៈពេល ៨ ឆ្នាំ និង ៣០ លើករួចមក ថ្នាក់ដឹកនាំនៃប្រទេសទាំង១៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងធំជាងគេនៅក្នុងតំបន់និងបើកឱកាសថ្មីៗសម្រាប់អង្គភាពអាជីវកម្មនៃបណ្តាប្រទេសជាសមាជិកផងដែរ។
សម្រាប់ប្រទេសវៀតណាមវិញ កិច្ចព្រមព្រៀងនេះនឹងជំរុញការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអនុញ្ញាតឱ្យសមាជិករបស់ខ្លួន ក្លាយជាដៃគូដ៏សកម្មនិងខ្លាំងក្លាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួម។ កិច្ចព្រមព្រៀងនេះក៏បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មរវាងអាស៊ាននិងដៃគូនានាផងដែរ៕