វៀតណាមជាភូមិសាស្ត្រដ៏សំខាន់ជួរមុខ និងជាគោលដៅមកដល់របស់​វិនិយោគិន​អាល្លឺម៉ង់ និងសហភាពអឺរ៉ុប

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas ដើម្បីពិភាក្សាអំពីវិធានការជំរុញផលិតកម្ម និងធ្វើអាជីវកម្មរបស់ Adidas នៅវៀតណាម។ 
វៀតណាមជាភូមិសាស្ត្រដ៏សំខាន់ជួរមុខ និងជាគោលដៅមកដល់របស់​វិនិយោគិន​អាល្លឺម៉ង់ និងសហភាពអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas (រូបថត៖ VGP/Nhat Bac)

 

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជឿជាក់ថា សម្ព័ន្ធក្រុមហ៊ុន Adidas នឹងបន្តជំរុញសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម រួមមានការជួយសម្រួលដល់សហគ្រាសវៀតណាមឲ្យចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Adidas។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រីកយ៉ាងល្អការទទួលខុសត្រូវសង្គមរបស់ សហគ្រាស យកចិត្តទុកដាក់ធានាសុខុមាលភាព និងលក្ខខ័ណ្ឌធ្វើការយ៉ាងល្អប្រសើរជូនពលករវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា Adidas នឹងបន្តរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាម សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU)។

ជាការឆ្លើយតប អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas  លោកKasper Rorsted បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនបៃតង និងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់រដ្ឋាភិបាលវៀតណាមព្រមទាំងកំណត់ថា វៀតណាមគឺជា ភូមិសាស្ត្រដ៏សំខាន់ជួរមុខនិងជាគោលដៅមកដល់របស់វិនិយោគិនអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ នាពេលខាងមុខ សម្ព័ន្ធក្រុហ៊ុន Adidas នឹងបន្តខិតខំប្រឹងប្រែងដើម្បីទាញយកឱកាសអភិវឌ្ឍន៍នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ