វៀតណាមជាប្រទេសមានទទួលខុសត្រូវហើយទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍សន្ធិសញ្ញាអន្តរជាតិ (Treaty Event) បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និ បាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ញូវយ៉ក។ 
វៀតណាមជាប្រទេសមានទទួលខុសត្រូវហើយទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (ខាងឆ្វេង) បានដាក់ជូនតំណាងអ.ស.បនូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal (រូបថត៖ VOV)

  ព្រឹត្តិការណ៍សន្ធិសញ្ញាអន្តរជាតិ (Treaty Event) បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និ បាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក។ នៅព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy បានដាក់ជូនអគ្គលេខាធិការអ.ស.បលោក Antonio Guterres នូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal ស្ដីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន។

        ការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ពិតជាមានអត្ថន័យ ដ៏សំខាន់ ដែលបង្ហាញនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានការ ទទួលខុសត្រូវ ទប់ទល់យ៉ាងសកម្មនិងម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសនានានិងសហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងនិងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់ អូហ្សូន។ គួរបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមជាសមាជិកនៃសន្ធិសញ្ញាទីក្រុង វីយែនស្ដីពីកិច្ចការពារស្រទាប់អូហ្សូន ពិធីសារ Montreal និងបណ្ដាកំណែធ្វើ វិសោធនកម្មនិងបំពេញបន្ថែមនៃពិធីសារនេះផងដែរ៕

ប្រតិកម្មទៅវិញ