វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា

Chia sẻ
(VOVWORLD) - យោងតាមតួរលេខរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៨ខែឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២,៣៨ លានតោនទៅកាន់ប្រទេសវៀតណាម កើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា - ảnh 1វៀតណាមជាប្រទេសនាំចូលអង្ករច្រើនជាងគេពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា លោកវេងសាខុនបានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមកកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣ ៤៤៧ តោនដែលមានតម្លៃសរុបជិត ២៩២ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៣,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញអង្ករទៅកាន់ប្រទេសវៀតណាមសម្រេចបានជាង ២,៣៨ លានតោនដែលមានតម្លៃសរុបប្រមាណ ៣៩៣ លានដុល្លារអាមេរិកកើនឡើងជិត ៨៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាពេលកន្លងមក អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៥២ នៅលើពិភពលោក ក្នុងនោះប្រទេសចិនគឺជាទីផ្សារ ធំជាងគេ ដោយមានចំនួន ១៦៥ ៦១២ តោន។ កម្ពុជាក៏នាំចេញអង្ករទៅកាន់ប្រទេសអឺរ៉ុបចំនួន ២២ និងប្រទេសចំនួន ០៧ នៅក្នុងតំបន់អាស៊ានផងដែរ។

ប្រតិកម្មទៅវិញ