|
វៀតណាម-ជប៉ុន ជួបសន្ទនាស្ដីអំពីគោលនយោបាយចំពោះបរិស្ថានលើកទី៣ |
(VOV)_នាថ្ងៃទី១៤ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងធនធាន-បរិស្ថានវៀតណាម
និងក្រសួងបរិស្ថានជប៉ុន បានដំណើការជំនួបសន្ទនានយោបាយស្ដីអំពីបរិស្ថាន
លើកទី៣។អនុរដ្ឋមន្ត្រី ក្រសួងធនធាន-បរិស្ថាន លោក Vo Tuan Nhan បានវាយតំលៃ
ខ្ពស់ចំពោះសារះសំខាន់ របស់ជំនួបសន្ទនាលើកនេះ និងចាត់ទុកនេះជាសក្ខីភាពមួយ
ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធិ ជាក់ស្ដែងរវាងក្រសួងទាំងពីរ ក្នុងការអនុវត្តកិច្ច
សន្យានានា។ អនុរដ្ឋមន្ត្រី Vo Tuan Nhan ក៏មានគោលបំណងថា៖ភាគីទាំងពីរបន្តជំរុញ
ខ្លាំងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ប្រសិទ្ធិភាពថែមទៀត ក្នុងវិស័យការពារបរិ
ស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
រីឯ លោកស្រី Michiyo Kakegawa ក្រសួងបរិស្ថានជប៉ុន បានអោយដឹងថា៖ ក្នុង
រយៈពេល៣ឆ្នាំកន្លងទៅ (ចាប់ពីឆ្នាំ ២០១៤ដល់ឆ្នាំ២០១៦) ភាគីទាំងពីរបានសហប្រតិ
បត្តិការលើគំរោងការណ៍ជាច្រើន។នាពេលខាងមុខនេះ ក្រសួងទាំងពីរនឹងសហការជា
មួយអង្គភាពមួយចំនួន ដើម្បីឃោសនា អប់រំ ចំពោះសហគ្រាសនិងប្រជាជនអំពីការ
ប្រើប្រាស់សមស្របធនធាន ដោះស្រាយបញ្ហាបំពុលបរិស្ថាន និងកិច្ចការពារបរិស្ថាន៕