ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គរបស់ថ្នាក់ដឹកនាំស្តីពីគោលនយោបាយរួម នៃមហាសន្និបាតរបស់អង្គការយូណេស្កូដែលបានធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Ha Kim Ngoc បានសង្កត់ធ្ងន់លើកម្មវិធី និងសកម្មភាពសំខាន់ៗលើវិស័យផ្សេងៗដែលអង្គការយូណេស្កូបានអនុវត្តក្នុងរយៈពេល ២ ឆ្នាំកន្លងមក ដោយមាន ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ពិធីអបអរសាទរខួបលើកទី ៥០ នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិស្ដីពីការលើកកំពស់កិត្តនាមយូណេស្កូបម្រើការអភិវឌ្ឍប្រកបដោយ ចីរភាពនៅវៀតណាម ...។ អនុរដ្ឋមន្ត្រីលោក Ha Kim Ngoc បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដំណើរ ជាមួយអង្គការយូណេស្កូ និងបណ្តាប្រទេសជាសមាជិករបស់អង្គការក្នុងការកសាង និងថែរក្សាពិភពលោកដែលមានវប្បធម៌ អប់រំ វិទ្យាសាស្ត្រ អភិវឌ្ឍប្រកបដោយចីរភាព។
នៅខាងក្រៅកិច្ចប្រជុំ អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការយូណេស្កូ។ ភាគីទាំងយូណែស្កូបានវាយតម្លៃខ្ពស់ ចំពោះការរួមវិភាគទានដែលកំពុងកើនឡើងរបស់វៀតណាម ក្នុងការអនុវត្តសកម្មភាពក្នុងវិស័យនានារបស់យូណេស្កូ ក៏ដូចជាតួនាទី និងទំនួលខុសរបស់អង្គការ និងជូនពរ វៀតណាមបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិ ២០២៣-២០២៧៕