វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡង វិទ្យាសាស្ត្រ​វ័យក្មេង​អន្តរជាតិ

Chia sẻ
(VOVWORLD) -មានសិក្សានុសិស្សជំនាញថ្នាក់ទី ១០ ចំនួន ៦ នាក់ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាមកពីសាលាវិទ្យាល័យឯកទេសទីក្រុងហាណូយ - Amsterdam ដែលតំណាងឲ្យវៀតណាមចូលរួម ការប្រឡង វិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ IJSO (International Junior Science Olympiad) ឆ្នាំ ២០១៨ លើកទី ១៥។
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡង វិទ្យាសាស្ត្រ​វ័យក្មេង​អន្តរជាតិ - ảnh 1 ក្រុមសិក្សានុសិស្សជំនាញថ្នាក់ទី ១០វៀតណាម

ទទួលបានស្នាដៃឆ្នើមបំផុតតាំងពីរមុនមក ពោលគឺ មេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង។ ស្មាដៃទាំងនេះបានជួយឲ្យក្រុមជំរើស IJSO វៀតណាមឈរលំដាប់ថ្នាក់ ទី ៣ បន្ទាប់ពី តៃវ៉ាន់ (ចិន) និង ថៃ។ លើសពីនេះទៅទៀត ក្រុមវៀតណាមក៏ទទួលបានមេដាយប្រាក់ចំនួន ១ គ្រឿង ផ្នែកបុគ្គលឆ្នើម និង មេដាយមាសចំនួន ១ គ្រឿង ផ្នែកក្រុមឆ្នើមបំផុតផងដែរ។

IJSO លើកទី ១៥ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយ ក្រសួងអប់រំនៃសាធារណរដ្ឋ Botswana រួមសហការជាមួយសម្ព័ន្ធសមាគម វិទ្យាសាស្រ្ត Botswana នៅ រដ្ឋធានី Gaborone ចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ១០ ខែធ្នូឆ្នាំ២០១៨។ការប្រឡងលើកនេះ ទាក់ទាញការចូលរួមរបស់បេក្ខជនចំនួន ២៧៦ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៤៕

ប្រតិកម្មទៅវិញ