វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម

Chia sẻ
(VOVworld)_វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមក បណ្ដាក់ទុននៅវៀតណាម នេះជាការអះអាង​របស់ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ចមជ្ឈឹម លោក  Nguyen Van Binh នៅក្នុងជំនួបសន្ទនាជាមួយលោក  Jens Ruebbert ប្រធានសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប (Eurocham) នៅ​វៀតណាម នាថ្ងៃទី ១៩ មេសា។
វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម - ảnh 1
វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមកបណ្ដាក់ទុននៅវៀតណាម (TTXVN)

(VOVworld)_វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាសហគ្រាសអឺរ៉ុបមក បណ្ដាក់ទុននៅវៀតណាម នេះជាការអះអាង​របស់ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ចមជ្ឈឹម លោក  Nguyen Van Binh នៅក្នុងជំនួបសន្ទនាជាមួយលោក  Jens Ruebbert ប្រធានសម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប (Eurocham) នៅ​វៀតណាម នាថ្ងៃទី ១៩ មេសា។ ជូនដំណឹងជាមួយលោក Jens Ruebbert អំពីខ្លឹមសារសំខាន់មួយចំនួនដែលវៀតណាមផ្ដោតសំខាន់អនុវត្តតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ចមជ្ឈឹម លោក  Nguyen Van Binh បានសង្កត់ធ្ងន់ថា អាទិភាព​សំខាន់​របស់​វៀតណាមគឺជំរុញកំណែទម្រង់សំដៅពង្រឹងរបៀបរបបសេដ្ឋកិច្ច បង្កើត​បរិយាកាសធ្វើអាជីវកម្ម និងប្រកួតប្រជែងប្រកបដោយសមភាព ត្រឹមត្រូវ បង្កើនការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ព្រមទាំងបញ្ជាក់ថាវៀតណាម ជានិច្ចកាល​ស្វាគមន៍ចំពោះ​បណ្ដាសហគ្រាស​អឺរ៉ុប​មកបណ្ដាក់​ទុននៅ​វៀត​ណាម ។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក  Nguyen Van Binh ជឿជាក់ថា សម្ព័ន្ធសហគ្រាសអឺរ៉ុបនឹងបន្ត​មានសកម្មភាព​សហប្រតិបត្តិការ​ប្រកបដោយប្រសិទ្ធិភា នៅវៀតណាម នាពេលខាងមុខ រូមចំណែកយ៉ាងសកម្ម​ជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាម។ រីឯខ្លួនវិញ ប្រធាន​Eurocharm​ លោក Jens Ruebbert បានឲ្យដឹងថា​ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) នឹង​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មពាណិជ្ជកម្មសកលរបស់ វៀតណាម ជួយវៀតណាមក្លាយជាទីមកដល់ធ្វើអាជីវកម្ម វិនិយោគ​ក្នុងតំបន់​អាស៊ាន​របស់សហគ្រាសអឺរ៉ុប៕

ប្រតិកម្មទៅវិញ