វៀតណាមជានិច្ចកាលជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អន្តរសភាពិភពលោក

Chia sẻ
Vovworld-នាថ្ងៃទី១៩ឧសភានៅទីស្ដីការអង្គការសហប្រជាជាតិនៅអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាគ្សាពេញអង្គ

វៀតណាមជានិច្ចកាលជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អន្តរសភាពិភពលោក - ảnh 1
ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (vietnamplus.vn)


Vovworld-នាថ្ងៃទី១៩ឧសភានៅទីស្ដីការអង្គការសហប្រជាជាតិនៅអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាគ្សាពេញអង្គស្ដីពី
ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ រដ្ឋសភានានានិងអន្តរសភាពិភពលោក
(IPU)។ ថ្លេងមតិនៅសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធាន
ដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ IPU ក្នុងអំឡុង៣៥ឆ្នាំកន្លង
មក រដ្ឋសភាវៀតណាមបានចូលរួមបណ្ដាសកម្មភាពរបស់ IPU តាមគោលការណ៍
គោលដៅរួមនៃអង្គការនេះនិងជំរុញទំនាក់តំនងជាមួយរដ្ឋសភានិងបណ្ដាប្រជា
ជាតិលើពិភពលោក។ ឯកអគ្គរដ្ឋទូ Le Hoai Trung បានចាត់ទុកថា ស្ថានភាពស្មុគ
ស្មាញនិងតានតឹងនាបច្ចុប្បន្ននៅកន្លែងជាច្រើនលើពិភពលោក ក្នុងនោះមាន
ភាពតានតឹងនៅសមុទ្រខាងកើត តាន់តែបានសឲ្យឃើញនូវសារៈសំខាន់នៃការ
រក្សានិងការពារសន្តិភាពលើពិភពលោក។ ប្រការនេះទាមទាបណ្ដាប្រទេសត្រូវ
យកចិត្តចិត្តទុកដាក់និងប្តេជ្ញាជំរុញការគោរពគោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ ពិសេសគឺគោរពអធិបតេយ្យភាពបូរណៈភាពដែនដីនៃប្រទេសនានា មិនគំរាមកំហែង
រឺប្រើប្រាស់អំពើហឹង្សានិងដោះស្រាយដោយសន្តិវិធីជំលោះអន្តរជាតិតាមការកំណត់
នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ
សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ