ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Pho Tue ប្រធានសមាគមន៍ពុទ្ធសាសនាវៀតណាម (រូបថត៖ Việt Cường/VOV) |
លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖
“គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ច កាលគោរពសេរីភាពខាងជំនឿសាសនានិងបង្កលក្ខណៈងាយស្រួលសម្រាប់សាសនាទាំងអស់អនុវត្តសកម្មភាពសាសនាសុច្ចរិតនិងមានបំណងចង់ឲ្យសាសនិកទាំង អស់បំពេញល្អភារកិច្ចរបស់ពលរដ្ឋ រួមចំណែកសកម្មទៅក្នុងកិច្ចការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។យើងខ្ញុំក៏មានបំណងថា ក្រុមប្រឹក្សាភិបាលមជ្ឈឹម សមាគមពុទ្ធសាសនាវៀតណាមនឹងបន្តដឹកនាំសាសនិកលើទូទាំងប្រទេស ពង្រីក ប្រពៃណីរួមដំណើរជាមួយប្រទេសជាតិ រស់នៅល្អខាងផ្លូវលោកនិងស្អាតខាងផ្លូវធម៌ បន្ត រួមចំណែកទៅក្នុងបុព្វហេតុរួមរបស់ប្រទេសជាតិ”៕