វៀតណាមជានិច្ចកាលគាំទ្រនិងត្រៀមជាស្រេចចូលរួមចំណែកកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅឧបទ្វីបកូរ៉េ

Chia sẻ

(VOVWORLD) -  ប្រសិនបើកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី១ មានន័យដូចជា “ការបំបែកទឹកកក” ជាឱកាសមួយសម្រាប់ភាគីទាំងពីរ អះអាងនូវគោលជំហរនិងគោលការណ៍ធំៗរបស់ខ្លួននោះ គឺកិច្ចប្រជុំលើកទីពីរនេះ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម  នឹងផ្តល់នូវទិសដៅជាក់ស្តែង។

នេះបើយោងតាមការវាយតម្លៃរបស់អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Duong Chinh Thuc។ យោងតាមអ្នកការទូតជើងចាស់រូបនេះ ការដែលភាគីទាំងពីរបានឯកភាពជួបគ្នា បង្ហាញថាពួកគេពិតជាបានឈានដល់កិច្ចព្រមព្រៀងមួយចំនួន នៅក្នុងកិច្ចប្រជុំរវាងអនុប្រធានគណៈកម្មា ធិការកណ្តាលនៃគណៈបក្សពលកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Yong Chol ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក  Pompeo ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់លោក Kim Yong Chol នាពាក់កណ្តាលខែមករាឆ្នាំ ២០១៩កន្លងទៅនេះ; ក៏ដូចជានៅក្នុងកិច្ចចរចាអាមេរិក - កូរ៉េខាងជើង នៅរដ្ឋធានី Stockholm ប្រទេសស៊ុយអ៊ែតនាថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៩ រវាងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក  Chue Son Hi និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក លោក Steve Biegun ។ ភាគីទាំងពីរសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពោលខាងលើ ដែលបង្ហាញពីសុទិដ្ឋិនិយមអំពីជំហានលោតផ្លោះមួយដែរ។

សូមគូសបញ្ជាក់ថា លោក Duong Chi Thuc ដែលធ្លាប់បានសិក្សានិងរស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ តាមលោករូបនេះ ការបង្រួបបង្រួមប្រទេសគឺជាក្តីសង្ឃឹមថេររបស់ប្រជាជននៅលើឧបទ្វីបកូរ៉េ ប៉ុន្តែចំពោះមុខ ពួកគេត្រូវការសន្តិភាព ស្ថិរភាពយូរអង្វែង ដើម្បីអាចអភិវឌ្ឍសេដ្ឋកិច្ច សង្គម អស់ពីចិត្ត៕

ប្រតិកម្មទៅវិញ