វៀតណាមជាទីផ្សារមានសក្ដានុពលសំរាប់មុខទំនិញកសិផលនិងម្ហូបអាហារ ប្រពៃណីរបស់អ៊ីតាលី

Chia sẻ
(VOVWORLD) - សកលភាវូបនីយកម្ម - ឱកាសអភិវឌ្ឍន៍របស់សហគ្រាសខ្នាតតូចនិងមធ្យម (PME) កំពុងជះឥទ្ធិពលលើគ្រប់វិស័យទៅលើទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មទ្វេភាគីវៀតណាម-អ៊ីតាលី។
វៀតណាមជាទីផ្សារមានសក្ដានុពលសំរាប់មុខទំនិញកសិផលនិងម្ហូបអាហារ ប្រពៃណីរបស់អ៊ីតាលី - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានៅទីក្រុង Turin (រូបថត៖ Vietnam+) 

នេះជាប្រធានបទ នៃសិក្ខាសាលាដែលប្រព្រឹត្តទៅនាថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុង Turin ភាគខាងជើង អ៊ីតាលី។         នៅទីនេះ លោក Walter Cavrenghi អគ្គលេខាធិការសភាពាណិជ្ជកម្ម អ៊ីតាលី-វៀតណាម ឲ្យដឹងថា សហគ្រិនមួយក្រុមនៃតំបន់ Piemonte គ្រោងនឹង ទៅបំពេញទស្សនកិច្ចស្វែងយល់ទីផ្សារ ស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀត ណាមនាខែមិនាឆ្នាំ២០១៨។ តំណាងអាជ្ញាធរតំបន់ Piemonte លោកស្រី Monica Cerutti សមាជិកក្រុមប្រឹក្សាតំបន់ទទួលបន្ទុកកិច្ចសហប្រតិបតិ្តការអន្តរជាតិ ក៏ សន្យាថា នឹងមានវិធានការជាក់ស្ដែងដើម្បីលើកទឹកចិត្តសហគ្រាសតំបន់ Piemonte ឆ្ពោះទៅរកទីផ្សារវៀតណាមដែរ៕

ប្រតិកម្មទៅវិញ