វៀតណាមជាដៃគូយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់អង្គការយូណេស្កូ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៥ មេសា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបលោកស្រី Simona-Mirela Miculescu ប្រធានមហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ   (យូណេស្កូ)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានមហាសន្និបាតយូណេស្កូចាប់តាំងពីឆ្នាំ ២០០០ មក។

វៀតណាមជាដៃគូយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់អង្គការយូណេស្កូ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានទទួលជួបលោកស្រី Simona-Mirela Miculescu ប្រធានមហាសន្និបាតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) (រូបថត៖ ក្រសួងការបរទេស)

ក្នុងពិធី  រដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីរបស់ យូណេស្កូ; ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងមេរៀនជោគជ័យរបស់វៀតណាមជាមួយប្រទេសជាសមាជិក; បន្តរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ រួមទាំងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល អនាគតអង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ យូណេស្កូ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព លើកកម្ពស់តម្លៃវប្បធម៌ រូបភាពប្រទេស និងប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ក៏ផ្តល់អនុសាសន៍ថា ប្រធានមហាសន្និបាត និងអង្គការយូណេស្កូ បន្តគាំទ្រវៀតណាម តាមរយៈការណែនាំគោលនយោបាយ និងចែក រំលែកបទពិសោធន៍ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; គាំទ្រកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់; ការផ្លាស់ប្តូរឌីជីថល; ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ; លើកតម្កើងតម្លៃវប្បធម៌ បេតិកភណ្ឌ និងកម្លាំងរបស់ប្រជាជនវៀត ណាម។

រីឯខ្លួនវិញ ប្រធានមហាសន្និបាតអង្គការយូណេស្កូ លោកស្រី Simona-Mirela Miculescu បានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់អង្គការយូណេស្កូ ហើយជាប្រទេសឈានមុខគេក្នុងការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព សកម្មភាពរបស់យូណេស្កូ តែងតែទទួលបានសេចក្តីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ ដែលបង្ហាញថា មានប្រទេសតិចតួចដូចវៀតណាម ដែលចូលរួមក្នុងយន្តការប្រតិបត្តិការសំខាន់ៗចំនួន ៥ ក្នុងពេលតែមួយ។ លោកស្រី Simona-Mirela Miculescu បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០២៤ នេះ៕

ប្រតិកម្មទៅវិញ