ចំនួននៃការកក់ដំណើរទេសចរណ៍មកវៀតណាមរបស់ប្រតិបត្តិករទេសចរ ណ៍ ឥណ្ឌាមួយចំនួននៅឆ្នាំនេះ បានកើនឡើង ៥០០% បើធៀបនឹងឆ្នាំ ២០១៩ ហើយក្រុមហ៊ុនទេសចរណ៍ និងអ្នកដឹកជញ្ជូនកំពុងស្វែងរកការផ្តល់នូវជម្រើសកាន់តែច្រើន ក៏ដូចជាការកសាងសមត្ថភាពផងដែរ។
លោក Rajeev Kale មន្ត្រីនៃក្រុមហ៊ុន Thomas Cook Group (សាខាឥណ្ឌា) បានឲ្យដឹងថា ចំនួនអ្នកទេសចរពីប្រទេសឥណ្ឌាមកកាន់វៀតណាមបាន កើនឡើងរហូតដល់ ៥០០% ប្រហែលជាដោយសារតែការតភ្ជាប់ល្អ ការ ហោះហើរកាន់តែប្រសើរឡើង ការធ្វើដំណើរប្រកបដោយរលូន ដោយសារទិដ្ឋាការអេឡិចត្រូនិក និងឥទ្ធិពលនៃបណ្តាញសង្គម។ គួររំលឹកផងដែរថា វៀតណាមបានទាក់ទាញក្រុមភ្ញៀវទេសចរណ៍ជាច្រើនក្រុមផ្សេងៗគ្នា ក្នុងនោះមានគ្រួសារជាច្រើន រួមទាំងមនុស្សចាស់ គូស្វាមីភរិយា និងក្រុមមិត្តភ័ក្តិ…។
លោក Raj Rishi Singh នាយកទីផ្សារ និងជានាយកផ្នែកលក់នៃក្រុមហ៊ុន MakeMyTrip បានឲ្យដឹងថា ក្នុងឆ្នាំនេះ ការស្វែងរកព័ត៌មានអំពីវៀតណាមបានកើនឡើង ១៧%។ យោងតាមលោក ការចំណាយនៅក្នុងប្រទេសវៀតណាម រួមជាមួយនឹងបទប្បញ្ញត្តិលើកលែងទិដ្ឋាការ និងការកើនឡើងនៃចំនួនជើងហោះហើរត្រង់ពីប្រទេសឥណ្ឌា កំពុងជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកាន់វៀតណាម។
លោក SD Nandakumar ប្រធានក្រុមហ៊ុនទេសចរណ៍ SOTC Travel បានសង្កត់ធ្ងន់ថា វៀតណាមផ្តល់ជូនភ្ញៀវទេសចរឥណ្ឌានូវកំណប់ទ្រព្យ ចាប់ពីវប្បធម៌ ប្រវត្តិសាស្ត្រ មុខម្ហូប ទេសភាពដ៏ស្រស់ស្អាត រហូតដល់ជម្រើសសម្រាប់ទិញទំនិញដ៏សម្បូរបែប៕