ថ្ងៃ ១៤ មិថុនា គឺជា “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម”។ នេះគឺជាឱកាសដើម្បីគោរពកាយវិការដ៏ថ្លៃថ្នូរបស់អ្នកដែលបានបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះមនុស្សឈឺរាប់រយលាននាក់ជារៀងរាល់ឆ្នាំនៅលើពិភពលោក។ នៅវៀតណាម សកម្មភាពដែលមានអត្ថន័យជាច្រើនបាននិងកំពុងប្រព្រឹត្តឡើង។ នាថ្ងៃទី ១៣ ខែមិថុនា នៅវត្ត Quan Su - ដែលជាទីស្នាក់ការនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម, គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាមបានសហការជាមួយមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមនិងវិទ្យាស្ថាន ឈាមវិទ្យា - បញ្ចូលឈាមមជ្ឈឹមដើម្បីប្រារព្ធ “ទិវាបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស"។ ចូលរួមមាន អ្នកមុខអ្នកការនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម តំណាងក្រសួងស្ថាប័ននានា ព្រះសង្ឃ ដូនជីនិងពុទ្ធបរិស័ទប្រមាណ ៣០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមមនុស្សធម៌។ ក្នុងអំឡុងពេលថ្ងៃទី ១៣ និង ១៤ ខែមិថុនា គណៈកម្មាធិការដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុង Hai Phong បានប្រារព្ធទិវាបរិច្ចាគឈាមក្រហមនិងលើកតំកើងដល់អ្នកបរិច្ចាគឈាម ស្ម័គ្រចិត្ត ឆ្នាំ ២០២០ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hai Phong ផងដែរ៕