វៀតណាមឆ្ពោះទៅពិភពនៃការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមីនា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគ បានសម្របសម្រួលជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិរបស់អាល្លឺម៉ង់-GIZ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការត្រួតពិនិត្យជាតិស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់វៀត ណាមក្នុង ២០២៣។
វៀតណាមឆ្ពោះទៅពិភពនៃការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)

វៀតណាមបានបង្កើត និងបង្ហាញ VNR ជាលើកដំបូងក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០២៣ វៀតណាមបានបន្តចុះឈ្មោះដើម្បីធ្វើបទបង្ហាញ VNR ជាលើកទីពីរ រួមជាមួយនឹងប្រទេសចំនួន ៤១ ផ្សេងទៀត។ លោកបណ្ឌិត Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ចំណុះក្រសួងផែនការ និងវិនិយោគ បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានបំណងចែករំលែកសមិទ្ធិផលនិងវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយទន្ទឹមនឹងនោះចែករំលែកការលំបាក បញ្ហាប្រឈម និងមេរៀនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណត់ទិសដៅសម្រាប់សកម្មភាពស្នូលនៅក្នុងដំណាក់កាលបន្ត។ . យើងសង្ឃឹមថា របាយការណ៍របស់វៀតណាមក្នុងឆ្នាំ ២០២៣នេះនឹងបន្តផ្តល់ជូនមិត្តអន្តរជាតិនូវទិដ្ឋភាពទូទៅដ៏ទូលំទូលាយប៉ុន្តែលម្អិត ពីវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ នៅវៀតណាម។ តាមនោះ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នាពេលខាងមុខ”។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញទាំងក្នុងស្រុកនិងអន្តរជាតិបានចូលរួមចែករំលែកមតិយោបល់ជាច្រើនលើសេចក្តីព្រាង VNR និងបានស្នើឡើងផ្នែកអាទិភាពសម្រាប់ការអនុវត្ត SDG នាពេលខាងមុខ ដោយរួមចំណែកពន្លឿនការអនុវត្ត SDG នៅត្រឹមឆ្នាំ២០២៣០៕

 

ប្រតិកម្មទៅវិញ