|
រដ្ឋមន្រ្តី Dinh La Thang ទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកគមនាគមន៍ លោក Siim Kalas (រូបថតៈ giaothongvantai.com)
|
(VOVworld)-សន្និសីទកំពូលអាកាសចរណ៍នៃសម្ព័ន្ធប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងសហភាពអឺរ៉ុប (EU)បានប្រារព្វឡើងនៅសឹង្ហបុរីក្នុងរយៈ២ថ្ងៃ គឺ ថ្ងៃទី១១និងទី១២កុម្ភៈ។ គណៈប្រតិភូរបស់ក្រសួងគមនាគមន៍និងដឹកជញ្ចូន វៀតណាមដឹកនាំដោយរដ្ឋមន្រ្តីលោក Dinh La Thang បានចូលរួមសន្និសីទ និងមានបទអន្តរាគមន៍ស្តីអំពីសុវត្ថិភាពអាកាសចរណ៍។ គោលដៅនៃសន្និសីទ គឺបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ បច្ចេកវិទ្យា និងឧស្សាហកម្មក្នុងវិស័យអាកាសចរណ៍របស់អាស៊ាននិង EU។ អនុប្រធានគណៈកម្មាធិការអឺរ៉ុប ទទួលបន្ទុកគមនាគមន៍ លោក Siim Kalas បានប្រកាសថា ទ្វីបអាស៊ីជាទីផ្សារ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោក Siim Kalas អះអាងថា សន្និសីទ នេះ បានគូសសញ្ញាពីជំហានដំបូងរបស់ដំណាក់កាលថ្មីក្នុងទំនាក់ទំនង សហ ប្រតិ
បត្តិការរវាង EU និងអាស៊ាន។
នៅសន្និសីទកំពូលអាកាសចរណ៍អាស៊ាន-EU តំណាងក្រុមហ៊ុនអាកាស
ចរណ៍ និងមន្រ្តីរដ្ឋាភិបាលរបស់បណ្តាប្រទេសរួមទាំងគណៈកម្មាធិការអឺរ៉ុប បានពិភាក្សាលើប្រធានបទជាច្រើន ក្នុងនោះមានទីផ្សាអាកាសចរណ៍តែមួយ
គត់ យថាទស្សន៍ទីផ្សារនិងឱកាសធ្វើអាជីវកម្មក្នុងអាស៊ាន EU ជាមួយនឹងទីផ្សាអាកាសចរណ៍អាស៊ាន-EU និងសុវត្ថិភាពអាកាសចរណ៍ជាដើម៕