គណៈប្រតិភូនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានធ្វើការជាមួយសាជីវកម្មអាល្លឺម៉ង់ធំៗមួយចំនួន (រូបថត៖ TTXVN) |
ជាមួយនឹងពាក្យស្លោក “ពីមហិច្ឆិតាទៅកាន់សកម្មភាព” វេទិកានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ និង ៣០ ខែមីនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាង ៥០ ជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្រ្តផ្លាស់ប្តូរប្រព័ន្ធថាមពលប្រកបដោយភាពឆ្លាតវៃជុំវិញពិភពលោកក៏ដូច ជាមានការឯករាជ្យជាងលើឥន្ធនៈហ្វូស៊ីល។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ កម្ម និងពាណិជ្ជកម្ម លោក Dang Hoang An បានចូលរួមវេទិកានេះ។
ក្នុងក្របខណ្ឌចូលរួមវេទិកានេះ ក្នុងថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជួបធ្វើការជាមួយតំណាងសាជីវកម្មអាល្លឺម៉ង់ធំៗមួយចំនួន ដូចជា ThyssenKrupp, SkyWind, Enertrag, និង PNE។ នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An បានឆ្លើយសំណួរមួយចំនួនរបស់អង្គភាពអាជីវកម្មអាល្លឺម៉ង់ ក៏ដូចជាបានផ្តល់នូវទិដ្ឋភាពទូទៅនៃគោលនយោបាយ យន្តការ និងការលើកទឹកចិត្តរបស់វៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន The Green Resolutions Group របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយសម្ព័ន្ធក្រុមហ៊ុនដំណោះស្រាយឧស្សាហកម្ម Thyssenkrupp (tkIS) និង Thyssenkrupp nucera AG & Co. KGAA របស់អាល្លឺម៉ង់ ដោយគោលបំណងអភិវឌ្ឍន៍គម្រោងអ៊ីដ្រូសែនបៃតង និង អាម៉ូញាក់នៅវៀតណាម៕