មុខម្ហូបណែមចៀនរបស់វៀតណាមទទួលបានការនិយមចូលចិត្ត។ (រូបថត៖ TTXVN) |
នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡា ល្បែងប្រជាប្រិយ ហើយទន្ទឹមនឹងនោះ ក៏បានផ្សព្វផ្សាយអំពីមុខម្ហូបវៀតណាម និងប្រាស្រ័យទាក់ទងជាមួយសមាជិកប្រមាណ ២៥០ នាក់ មកពីស្ថានទូត និងស្ថាប័នតំណាងនៃបណ្តាប្រទេសអាស៊ានប្រចាំនៅអាហ្វ្រិកខាងត្បូង។ ប្រទេសនីមួយៗទទួលបន្ទុកជាអធិបតីក្នុងការប្រកួតកីឡា និងល្បែងប្រជាប្រិយមួយ ដ៏គួរឱ្យរំភើបចិត្តដូចជាបាល់ទាត់ វាយកូនឃ្លីលើតុ គប់ព្រួញ ទាញព្រ័ត្រ ការប្រណាំងស្បែកជើងឈើវែងជាក្រុម។ល។ វៀតណាមទទួលបន្ទុកការប្រកួតវាយកូនឃ្លីលើតុ ដែលបានទាក់ទាញការចាប់អារម្មណ៍ ការចូលរួម និងការគាំទ្រពីមនុស្សពេញវ័យ និងកុមារយ៉ាងច្រើនកុះករ។
នៅទីនេះ បណ្តាប្រទេសក៏មានឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយអំពីមុខម្ហូបរបស់ប្រទេសខ្លួនផងដែរ។ វៀតណាមបាននាំមកជូនមិត្តភក្តិអាស៊ាននូវ ណែមចៀន ហ្វើសាច់មាន់ តៅហ៊ូនិងកាហ្វេ ហើយទទួលបានការនិយមចូលចិត្ត៕