ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh ថ្លែងមតិប្រារព្ធសិក្ខាសាលា (រូបថត៖ Vietnam+) |
ថ្លែងមតិប្រារព្ធសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh ឲ្យដឹងថា ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ វៀតណាមបានជ្រើសរើសប្រធានបទ “បង្កើតកម្លាំងថ្មី រួមគ្នាពូនជ្រំឲ្យ អនាគត” សំដៅស្វែងរកនិងអនុវត្តការផ្ដើមគំនិតថ្មីៗដើម្បីជំរុញកំណើន បើក ទូលាយការវិនិយោគ ពាណិជ្ជកម្ម ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដោយនិរន្តរ ភាពក្នុងតំបន់។
នៅទីនេះ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក David Shear និងអ្នកជំនាញការជាន់ខ្ពស់ CSIS លោក Murray Hiebert បានវាយតំលៃខ្ពស់ ចំពោះជោគជ័យរបស់វៀតណាមក្នុងការរៀបចំសន្និសីទនានាក្នុងឆ្នាំហើយត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នាពេលខាងមុខ បង្កើតបន្ថែមកម្លាំងសំរាប់ ការជំរុញកិច្ចសហប្រតិបតិ្តការក្នុងប្លុកនិងតំបន់៕