អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu (រូបថត៖ ក្រសួងការបរទេស) |
ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវកែសម្រួលទម្រង់ធ្វើសកម្មភាព លើវិស័យសេដ្ឋកិច្ច សង្គម ជីវភាពរស់នៅ ការធ្វើដំណើរទៅវិញទៅមក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើ នវានុវត្តន៍វេជ្ជសាស្ត្រអន្តរជាតិ ដើម្បីសម្របខ្លួន ទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ តាមនោះ ប្រទេសនានាចាំបាច់ ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងការផ្ទេរបច្ចេកវិទ្យានៃវ៉ាក់សាំង ថ្នាំព្យាបាល និងផលិតផលវេជ្ជសាស្ត្រ ដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមគូសបញ្ជាក់ថា វេទិកាសហប្រតិបត្តិការនវានុវត្តន៍វេជ្ជសាស្រ្តអន្តរជាតិដែលបានប្រារព្ធឡើងតាំងពីឆ្នាំ ២០១៩ គឺជាសកម្មភាពសំខាន់មួយរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ចូលរួមក្នុងវេទិការឆ្នាំនេះ មានតំណាងប្រតិភូអន្តរជាតិជាង ២០០នាក់ មកពីអង្គការអន្តរជាតិ ដូចជា អង្គការសុខភាពពិភពលោក (WHO) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលជាច្រើនរូប មកពីប្រទេស កម្ពុជា ឡាវ ឥណ្ឌា រុស្ស៊ី ផងដែរ៕