|
លោករដ្ឋមន្រ្តី Cao Duc Phat ថ្លែងមតិនៅវេទិការ"កំណើនទ្វីបអាស៊ី" |
(VOVworld) - រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc
Phat នាថ្ងៃទី១៩ មេសា បានទៅចូលរួមសម័យបើកវេទិការ”កំណើនទ្វីបអាស៊ី” ក្នុង
ក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចពិភពលោក (WEF) តំបន់អាស៊ីបូព៌ាដែលបានរៀបចំឡើង
នៅប្រទេសឥណ្ឌូនេស៊ី។ថ្លែងមតិនៅទីនេះ លោក Cao Duc Phat បានជូនដំណឹងអំពី
លទ្ធផលក្នុងរយៈពេល៥ឆ្នាំអនុវត្តការផ្ដើមគំនិត”ទស្សនវិស័យថ្មីក្នុងកសិកម្ម”ដែល
វៀតណាមបានលាតត្រដាងអនុវត្តចាប់ពីឆ្នាំ២០១០មក។ការផ្ដើមគំនិតនេះ ទទួល
បានលទ្ធផលល្អនិងក្លាយទៅជារូបសណ្ឋានដ៏ជោគជ័យបំផុតក្នុងការផ្ដើមគំនិត
”ទស្សនវិស័យថ្មីក្នុងកសិកម្ម”នៃវេទិការសេដ្ឋកិច្ចអន្តរជាតិនៅទ្វីបអាស៊ី។ដោយ
មានការជោគជ័យទាំងនេះ មុខទំនិញកសិផលវៀតណាមជាច្រើនបានមានវត្តមាន
នៅទីផ្សារ អន្តរជាតិនានា។
ក៏ក្នុងថ្ងៃដដែល លោករដ្ឋមន្រ្តី Cao Duc Phat បានធ្វើជាអធិបតីសម័យពិភាគ្សានៅ វេទិការលៃទុកឲ្យវៀតណាមអំពីដៃគូសាធារណៈនិងឯកជនអភិវឌ្ឍន៍កសិកម្ម
ដោយចីរភាពផងដែរ៕