វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO

Chia sẻ
(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអញ្ជើញចូលរួមវង់ចរចានេះ។
វៀតណាមចូលរួមវង់ចរចាអំពីជំនួយជលផលរបស់ WTO - ảnh 1លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។
(រូបថត៖ TTXVN)
ក្រុមចរចាអំពីវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទើបនឹងបាន បញ្ចប់វង់ចរចាខែកុម្ភៈឆ្នាំ២០២១ អំពីជំនួយរបរនេសាទ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២២ដល់ថ្ងៃទី២៨ កុម្ភៈ តាមប្រព័ន្ធវីដេអូ។
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអញ្ជើញចូលរួមវង់ចរចានេះ។ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចពិភាក្សានានាសំដៅជំរុញកិច្ចចរចាឲ្យឆាប់សម្រេចបានដំណោះស្រាយដ៏សមហេតុផលចំពោះភាគីនានាទាំងអស់ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍប្រកប ដោយនិរន្តរភាពលេខ ១៤.៦ នៃរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកប ដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ។ វង់ចរចាបន្ទាប់អំពីជំនួយជលផលរបស់ WTO នឹងត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៥ មីនា ខាងមុខ៕

ប្រតិកម្មទៅវិញ