លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាម អមអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាម អមអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាអង្គការអន្តរជាតិដទៃទៀត បានអះអាងថា វៀតណាមជានិច្ចកាលបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់តាមអនុសញ្ញាទីក្រុងហ្សឺណែវ ក៏ដូចជាការផ្តល់ព័ត៌មាន ធានានូវការផ្តល់ជំនួយខាងសុខាភិបាល ស្បៀងអាហារ ទីស្នាក់នៅ និងទឹកស្អាតសំរាប់អ្នកជម្ងឺ ជនរងរបួសនិងបញ្ជូនអ្នកទោសត្រឡប់មកវិញ។ លោក Duong Chi Dung បានសង្កត់ធ្ងន់ថាគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិគឺជាការគោរពអាយុជីវិតមនុស្សនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិនណាក៏ដោយ ៕