វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី អភិវឌ្ឍន៍របស់ WIPO

Chia sẻ
(VOVworld) – នេះគឺជាបទថ្លែងមតិរបស់គណៈប្រតិភូ
វៀតណាមដែលត្រូបាននាំចេញក្នុងសម័យប្រជុំលើកទី
៥១ នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ
WIPO ដែលបានប្រព្រឹត្តទៅនៅស្វីស ចាប់ពីថ្ងៃទី ២៣
កញ្ញាដល់ទី ២ តុលា ឆ្នាំ ២០១៣។ 
វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី អភិវឌ្ឍន៍របស់ WIPO - ảnh 1
អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ WIPO (Image: Vietnam+)

(VOVworld) – វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី
អភិវឌ្ឍន៍របស់ WIPO។ នេះគឺជាបទថ្លែងមតិរបស់គណៈប្រតិភូវៀតណាមដឹកនាំ ដោយប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ លោក Ta Quang Minh ដែលត្រូវបាន
នាំចេញក្នុងសម័យប្រជុំលើកទី ៥១ នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាអន្តរ
ជាតិ WIPO ដែលបានប្រព្រឹត្តទៅនៅស្វីស ចាប់ពីថ្ងៃទី ២៣ កញ្ញាដល់ទី ២ តុលា
ឆ្នាំ ២០១៣។ លោក Ta Quang Minh បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំ​កន្លងមក  
WIPO បានជួយឧបត្ថម្ភវៀតណាម តាមរយៈបណ្ដាកម្មវិធីបណ្តុះបណ្ដាលពី
ចម្ងាយស្វែងរកទទួលបានឯកសារជំនាញ ជាដើមសំដៅលើកកំពស់សមត្ថភាព
នៃប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់វៀតណាម។ ក៏ក្នុងឱកាសនេះដែរវៀតណាមបាន
ចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូនានា
ផងដែរ៕

ប្រតិកម្មទៅវិញ