ទិដ្ឋភាពនៅពិធីបុណ្យ Manifiesta (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកញ្ញា ពិធីបុណ្យសាមគ្គីភាព (Manifiesta) ត្រូវបានគណៈបក្សការងារបែលហ្ស៊ិក (PTB) រៀបចំឡើងនៅឆ្នេរសមុទ្រ Bredene ភាគខាងជើងបែលហ្ស៊ិក ដោយមានការចូលរួមរបស់តំណាងនៃគណៈ បក្សកុម្មុយនិស្តនិងគណៈបក្សឆ្វេងនិយមជាច្រើននៅទូទាំងពិភពលោក។ គណៈ ប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនិងជាប្រធានក្រុមបេសកកម្ម វៀតណាម អមសហភាពអឺរ៉ុប (EU) លោក Vu Anh Quang បានទៅទស្សនា ពិធីបុណ្យនេះ។
លោកឯកអគ្គរដ្ឋទូតបានទៅទស្សនាស្ដង់ទំនិញរបស់គណៈបក្សការងារ បែលហ្ស៊ិក បក្សកុម្មុយនិស្តគុយបា គណៈបក្សកុម្មុយនិស្តបារាំង អាល្លឺម៉ង់និង ព័រទុយហ្គាល់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាស្វែងយល់អំពី គំនិតនៃការអភិវឌ្ឍនិងសមិទ្ធផលនានារបស់បណ្ដាគណៈបក្សមិត្ត។ ឯកអគ្គរដ្ឋ ទូតលោក Vu Anh Quang បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃពិធីបុណ្យ Manifiesta ក្នុងការតភ្ជាប់ចំណងសាមគ្គីភាពរវាងកម្លាំងកុម្មុយនិស្ត វណ្ណៈកម្មករ និងពលករអន្តរជាតិ ព្រមទាំងសម្ដែងនូវគោលបំណងចង់បើកស្ដង់ទំនិញរបស់វៀត ណាមនៅពិធីបុណ្យឆ្នាំក្រោយ សំដៅផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និង ចំណីអាហារវៀតណាមទៅកាន់ប្រជាជនបែលហ្ស៊ិកនិងមិត្តភក្តិអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យ Manifiesta ក៏មានកម្មវិធីដ៏សម្បូរបែបជាច្រើនផ្សេងទៀតដោយមានការប្រគំតន្ត្រី មហោស្រពចំណីអហារ ហើយជាពិសេសគឺកិច្ចពិភាក្សាចំនួន២០០ទាក់ទិនដល់ បញ្ហាជាច្រើនដូចជាសិទ្ធិនារី ការពារបរិស្ថាន ឬបង្ការប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ជាដើម៕