|
វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈ MERCOSUR (Image: VNA) |
(VOVworld) – ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីបានចូលរួមផ្សារណាត់
ទំនិញសិប្បកម្មវិចិត្រសិល្បៈប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) លើក
ទី ៥ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ នៅទីក្រុង Iguazu ភាគខាងជើងអាហ្សង់ទីន។
នេះគឺជាផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈធំមួយដែលមូលនិធិសិប្បកម្ម
វិចិត្រ សិល្បៈ Misiones សហការជាមួយក្រុមប្រឹក្សារវិនិយោគសហព័ន្ធអាហ្សង់ទីន
(CFI) រៀបចំប្រចាំឆ្នាំ។ មិត្តភ័ក្តអាហ្សង់ទីនិងអន្តរជាតិយកចិត្តទុកដាក់ដល់ផលិ
តផលសិប្បកម្មវិចិត្រសិល្បៈវិសេសវិសាលរបស់វៀតណាមដូចជា៖ គំនូរប៉ាក់
ផលិតផលសូត្រនិងគំនូរខ្មុកម្រាក់។ ការចូលរួមរបស់វៀតណាមក្នុងផ្សារណាត់
លើកនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់អ្នកយកសារព័ត៌មាន
តំបន់និងអតិថិជន។ នាឆ្នាំនេះ មានស្តង់ទំនិញចំនួន ២៥០ ស្តង់មកពីប៉្រេស៊ីល
Bolivia Ecuador Paraguay ប៉េរូ អាហ្សង់ទីននិងវៀតណាម៕