|
(រូបថត៖doanhnhansaigon.vn) |
(VOVworld) - តាំងពិព័រណ៍អន្តរជាតិស្ដីអំពីសិល្បៈកាត់ដែរលើកទី៨កំពុងប្រព្រឹត្ត
ទៅនៅរដ្ឋធានី Caracas របស់ប្រទេសវីណេហ្ស៊ូអេឡាចាប់ពីថ្ងៃទី១ដល់ទី៩វិច្ឆិកា។
ថ្លែងមតិនៅពិធីបើក រដ្ឋមន្រ្តីក្រសួងវប្បធម៌វីណេហ្ស៊ូអេឡាលោក Reinaldo Iturriza
បានចាត់ទុកថា ការចូលរួមរបស់ក្រុមសិល្បៈករវៀតណាម ជាឱកាសដើម្បីប្រជា
ជនវីណេហ្ស៊ូអេឡាយល់ដឹងថែមទៀតអំពីទឹកដី មនុស្សវៀតណាម រួមចំណែករឹត
បន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ ជាពិសេសគឺក្នុងវិស័យវប្បធម៌។ទន្ទឹម
នឹងការតាំងបង្ហាញផលិតផល គណៈប្រតិភូវៀតណាមក៏បានផ្លាស់ប្ដូរបទពិសោធន៍
ជាមួយបណ្ដាដៃគូអន្តរជាតិក្នុងវិស័យកាត់ដេរផងដែរ។វីណេហ្ស៊ូអេឡាវាយតំលៃ
ខ្ពស់ចំពោះបទពិសោធន៍របស់វៀតណាមក្នុងវិស័យសិប្បកម្មវិចិត្រសិល្បៈនិយាយ
រួមនិងកាត់ដេរនិយាយដោយឡែក។ជាពិសេសគឺ វីណេហ្ស៊ូអេឡាក៏យកចិត្តទុក
ដាក់ដល់បទពិសោធន៍ក្នុងការរក្សានិងពង្រីកតំលៃជាប្រពៃណីនៃភូមិរបរវៀត
ណាមព្រមទាំងចាត់ទុកនេះជារូបសណ្ឋានល្អដែលចាំបាច់ត្រូវ ពង្រីកនៅប្រទេស
នេះ៕