វៀតណាមចូលរួមចំណែកសំខាន់ក្នុងជោគជ័យរួមនៃកិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សាមូលនិធិដើម្បីបរិស្ថានសកលលោក

Chia sẻ
(VOVWORLD) -កិច្ចប្រជុំលើកទី៦នៃមហាសន្និបាតមូលនិធិដើម្បីបរិស្ថានសកលលោក (GEF6) និងព្រឹត្តិការណ៍ទាក់ទិននានាដែលបានប្រព្រឹត្តទៅនៅទីក្រុង Da Nang (វៀតណាម) ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨មិថុនានោះ គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង។ 
វៀតណាមចូលរួមចំណែកសំខាន់ក្នុងជោគជ័យរួមនៃកិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សាមូលនិធិដើម្បីបរិស្ថានសកលលោក - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ

នៅក្នុងកិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំនៃស្ថាប័នបរិស្ថានមកពីប្រទេសទាំង១៨០ប្រទេស អង្គការនានា ជំនាញការនិងវាគ្មិន បានពិភាក្សាលើបញ្ហាបរិស្ថានរបស់ពិភព លោកសម្រាប់អាណត្តិធ្វើសកម្មភាពរយៈពេល៤ឆ្នាំបន្តបន្ទាប់។

ក្នុងនាមជាប្រទេសម្ចាស់រៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៍ទាក់ទិននានា វៀតណាមបានរួមចំណែកសំខាន់ទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំនេះ។ វៀតណាមបានរៀបចំប្រកបដោយជោគជ័យសន្និ សីទនៅខាងក្រៅចំនួន៣ ចូលរួមក្នុងសម័យប្រជុំតុមូល ជាន់ខ្ពស់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងបានយកចិត្តទុកដាក់អំពីកាកសំណល់ប្លាស្ទិកនៅសមុទ្រ វៀត ណាមបានអះអាងនូវការសន្យា រួមជាមួយសហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិក កាត់បន្ថយហើយឈានដល់លុបបំបាត់ការប្រើប្រាស់ផលិតកម្មប្លាស្ទិកប្រើប្រាស់មួយដងគត់។

ការទទួលរៀបចំកិច្ចប្រជុំលមហាសន្និបាត GEF6 បានបញ្ជាក់នូវការរីកធំធាត់យ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការធ្វើសមាហរណកម្មទៅក្នុងសកលលោកដើម្បីបរិស្ថាននិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈកិច្ចប្រជុំនេះ វៀតណាមក៏បានអះអាងជាប្រទេសមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ រួមដៃជាមួយអង្គការអន្តរជាតិនិងប្រទេសនានាក្នុងការដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថានសកលលោក៕

ប្រតិកម្មទៅវិញ