វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងការចរចារលើឯកសារស្តីពីជីវចម្រុះនៅក្រៅតំបន់យុត្តាធិការនៅ អ.ស.ប

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា សម័យប្រជុំចរចាលើកទី ៥ នៃសន្និសីទអន្តររដ្ឋាភិបាលស្តីពីការកសាងឯកសារកតិយុត្តិអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អំពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះ  នៅក្នុងដែនទឹកនៅខាងក្រៅតំបន់យុត្តាធិការជាតិ (BBNJ) បានបញ្ចប់បន្ទាប់ពីពីរសប្តាហ៍ធ្វើការ។

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងការចរចារលើឯកសារស្តីពីជីវចម្រុះនៅក្រៅតំបន់យុត្តាធិការនៅ អ.ស.ប - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសម័យប្រជុំចរចាលើកទី៥ នៃសន្និសីទអន្តររដ្ឋាភិបាលស្តីពីការបង្កើតឯកសារគតិយុត្តិអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាព (រូបថត៖ baoquocte.vn)

ក្រុមចរចាអន្តរផ្នែករបស់វៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមក្នុងសម័យប្រជុំចរចារ ដោយបានផ្ដល់យោបល់និងការរួមចំណែកយ៉ាងសំខាន់ចំពោះសេចក្តីព្រាងឯកសារនេះ រួមចំណែកជាវិជ្ជមានក្នុងការចូលរួមក្នុងដំណើរការចរចាស្តីពី បញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់វៀតណាម ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការនិយាយដើម្បីផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ស្របតាមបទប្បញ្ញត្យិនៃច្បាប់សមុទ្រអន្តរជាតិ។

ឯកសារនេះនឹងជាមូលដ្ឋានគតិយុត្តិដើម្បីលើកកម្ពស់ការអភិរក្ស និងការធ្វើអាជីវកម្មធនធានហ្សែនសមុទ្រនៅខាងក្រៅតំបន់យុត្តាធិការជាតិ ខណៈពេលដែលធានានូវការចែករំលែកដោយសមធម៌នៃអត្ថប្រយោជន៍ពីការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានហ្សែនសមុទ្រដ៏សម្បូរបែប ក្នុងដែនទឹកនៅខាងក្រៅវិសាលភាពយុត្តាធិការជាតិ។

ការចរចាវគ្គទី ៥ សម្រេចបានការវិវឌ្ឍយ៉ាងធំធេងលើក្រុមនៃបញ្ហាទាំងអស់ដែលបានលើកមកពិភាក្សា រួមទាំងធនធានហ្សែនសមុទ្រ និងការចែករំលែកអត្ថប្រយោជន៍ពីធនធានហ្សែនសមុទ្រ វិធានការឧបករណ៍គ្រប់គ្រងក្នុងតំបន់សំដៅអភិរក្សធនធានហ្សែនសមុទ្រ ការអភិរក្ស និងការប្រើប្រាស់ធនធានហ្សែនសមុទ្រប្រកបដោយនិរន្តរភាព; ការវាយតម្លៃផលប៉ះពាល់បរិស្ថាន មុនពេលចាប់ផ្តើមប្រតិបត្តិការនៅក្រៅតំបន់យុត្តាធិការជាតិ៕

ប្រតិកម្មទៅវិញ