វៀតណាមចូលរួមចំណែកជាវិជ្ជមានសម្រាប់ដំណើរការធ្វើសមាហរណកម្ម និងកសាងសហគមន៍អាស៊ាន

Chia sẻ
(VOVWORLD) - អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានចាត់ទុកថា ចាប់តាំងពីពេលចូលជាសមាជិកអាស៊ាននាថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩៩៥ មក វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការធ្វើសមាហរណកម្ម និងកសាងសហគមន៍អាស៊ាន។
វៀតណាមចូលរួមចំណែកជាវិជ្ជមានសម្រាប់ដំណើរការធ្វើសមាហរណកម្ម និងកសាងសហគមន៍អាស៊ាន - ảnh 1 អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi (រូបថត៖ TTXVN)

ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង ហ្សា កាតា នោះ អគ្គលេខាធិការលោក Lim Jock Hoi បានសង្កត់ធ្ងន់ថា ជោគជ័យលើវិស័យសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការដឺនាំដ៏ឈ្លាសវៃ រួមទាំងកម្លាំងរបស់ប្រជាជនវៀតណាមគឺជា "ទ្រព្យសម្បត្តិ" សម្រាប់ការកសាងសហគមន៍អាស៊ាន។

យោងតាមអគ្គលេខាធិការអាស៊ានបានឲ្យដឹងថា ក្នុងអឡុងពេលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ១៩៩៨  ឆ្នាំ ២០១០ និងឆ្នាំ ២០២០ នោះ វៀតណាមបានបង្ហាញនូវសមត្ថភាពដឹកនាំប្រកបដោយមានការទទួលខុសត្រូវក្នុងការសម្របសម្រួលតំបន់ សំដៅអនុវត្តន៍អាទិភាពសំខាន់ៗ

លើវិស័យសេដ្ឋកិច្ចវៀតណាមបានម្ចាស់ការឆ្ពោះទៅទីផ្សារសកលលោក តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី ដែលក្នុងនោះមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងគាំពារវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU) ។
លើសពីនេះទៅទៀត ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមក៏បានបំផុសវិធានការជាក់ស្ដែងជាច្រើន សំដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ