វៀតណាមចូលរួមការជ្រើសតាំងបេក្ខជនជាអគ្គនាយក UNESCO

Chia sẻ
 (VOV)_​ដំណាងវៀតណាមនិងសមាជិកចំនួន៥៧​ នៃក្រុមប្រឹក្សារ​ប្រតិបត្តិការ  
UNESCO បានកំពុងពិភាក្សាជ្រើសរើសបេក្ខជនជាអគ្គនាយក​UNESCO ក៏ដូចជា អនុម័តទៅលើថវិកាសំរាប់ដំណាក់កាលជាបន្ត 
វៀតណាមចូលរួមការជ្រើសតាំងបេក្ខជនជាអគ្គនាយក UNESCO - ảnh 1
លោកស្រីIrina Bokova និងលោក Nguyen Thanh Son(http://www.tgvn.com.vn/)

          (VOV)_​ដំណាងវៀតណាមនិងសមាជិកចំនួន៥៧​ នៃក្រុមប្រឹក្សារ​ប្រតិបត្តិការ 
UNESCO បានកំពុងពិភាក្សាជ្រើសរើសបេក្ខជនជាអគ្គនាយក​UNESCO ក៏ដូចជា អនុម័ត ទៅលើថវិកាសំរាប់ដំណាក់កាលជាបន្ត នៅក្នុង​កិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាប្រតិ
បត្តិការ  ឆ្នាំ២០១៣ ដែលត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី ២៤ កញ្ញា ដល់ថ្ងៃទី ១១ តុលា នៅ ទីក្រុងបារីស (បារាំង)។ នេះគឺជាសម័យប្រជុំចុងក្រោយ ក្នុងអាណត្តិ៤ឆ្នាំរបស់ វៀត
ណាម  ជាសមាជិកក្រុម​ប្រឹក្សាប្រតិតបត្តិការ -ជាស្ថាប័នដើរតួនាទីសំខាន់ក្នុងរាល់
សេចក្ដី​សម្រេចចិត្ត ​របស់ UNESCO។ 

          តាម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Thanh Son ​ដំណាង របស់វៀតណាម ប្រចាំនៅ ក្រុមប្រឹក្សារប្រតិបត្តិការ  UNESCO ថា​÷​ វៀតណាមគាំទ្រ រាល់ការកំណែទម្រង់របស់អគ្គនាយិកា UNESCO លោកស្រី​Irina Bokova​។ អនុរដ្ឋមន្ត្រី​
 Nguyen Thanh Son ក៏បានអោយដឹងថា÷ ​គណះប្រតិភូវៀតណាមបានមានជំនួបធ្វើការ
ជាមួយ  អគ្គនាយិការ UNESCO លោកស្រី Irina Bokova​ ។ អនុរដ្ឋមន្ត្រី​ Nguyen Thanh Son បានអោយដឹងថា÷

          “ ក្នុងជំនួបធ្វើការ អគ្គនាយិការ UNESCO បានអះអាងថា÷​វៀតណាម​ជា​ប្រទេស ត្រូវបានលើកដំកើង ដោយសារមានបេតិកភ័ណ្ឌរូបីយនិងអរូបីយ ត្រូវបានទទួលស្គាល់
ជាច្រើន។ លោកស្រីបានវាយតំលៃ​ខ្ពស់ Festival Quang Nam របស់វៀតណាមក្នុង រយះពេលកន្លងទៅ។ លោកស្រីក៏បានវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់វៀតណាម  ក្នុងអាស៊ាន ក៏ដូចជានៅក្នុង UNESCO ផងដែរ៕”


ប្រតិកម្មទៅវិញ