ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
នាថ្ងៃទី២៥ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃអនុសញ្ញាសិទ្ធិកុមារ ដោយមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នានារបស់អង្គការសហប្រជាជាតិ តំណាងរបស់ប៉ូឡូញដែលជាស្ថាបនិកនៃអនុសញ្ញា និងប្រទេសចំនួន៥ដែលអនុម័តលើអនុសញ្ញានេះមុនគេបង្អស់នៅតំបន់ចំនួន៥នោះគឺ វៀតណាម (អាស៊ី-ប៉ាស៊ីហ្វិក) សហព័ន្ធរុស្ស៊ី (អឺរ៉ុបខាងកើត) ស៊ុយអែត (អឺរ៉ុបខាងលិច) ហ្កាណា (ទ្វីបអាហ្រ្វិក) និងអេក្វាឌ័រ (អាមេរីកឡាទីន)។
ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀត ណាមប្រចាំអង្គការសហប្រជាជាតិ បានអះអាងនូវតួនាទីជាគន្លឹះនៃវិស័យអប់រំក្នុងការពូនជ្រុំសេចក្ដីស្រឡាញ់និងការជួយឧបត្ថម្ភចែករំលែកគ្នាទៅវិញទៅមកចំពោះកុមារម្នាក់ៗ ដើម្បីអោយប្អូនៗនឹងក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រូវនិងចេះចែករំលែកគ្នា។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាអោយកុមារត្រូវបានទៅសិក្សារៀនសូត្រ រួមទាំងក្នុងប៉ុន្មានឆ្នាំប្រឈមនឹងសង្គ្រាមទៀតផង។ ដោយឈរលើស្មារតីនោះ លោកឯកអគ្គរដ្ឋទូតបានគោរពជូនដំណឹងថា រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីសាលារៀនប្រកបដោយសុវត្ថិភាព សំដៅរួមគ្នាជាមួយសហគមន៍អន្តរជាតិគាំទ្រនិងលើកកំពស់សិទ្ធិអប់រំរបស់កុមារក្នុងគ្រប់កាលៈទេសៈទាំងអស់។ គួរបញ្ជាក់ផងដែរថា វៀតណាមរួមជាមួយប្រទេស ចំនួន៤០ផ្សេងទៀត បានចូលរួមកិច្ចសន្យាសកលលោកស្ម័គ្រចិត្តដើម្បី “កុមារម្នាក់ៗនិងសិទ្ធិនីមួយៗរបស់កុមារ”៕