មកទល់ពេលនេះ ការងារទាំងអស់ត្រូវបានរៀបចំរួចរាល់ សម្រាប់សម័យសន្ទនា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet។ រូបថត៖ cand.com.vn |
អនុរដ្ឋមន្ត្រី Do Hung Viet បានមានប្រសាសន៍ថា៖ “ដំណើរការកសាងរបាយការណ៍ត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណើរការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាមួយនឹងបាវចនាដែលបានដាក់ចេញ នោះគឺធានាការគោរព ការយល់ដឹង ការសន្ទនា កិច្ចសហប្រតិបត្តិការ និងធានាសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់រូប។ នៅក្នុងដំណើរការត្រៀមរៀបចំរបាយការណ៍ អនុសាសន៍គឺមានភាពស៊ីសង្វាក់គ្នាជាមួយនឹងអាទិភាពដែលយើងកំពុងជំរុញនិងប្តេជ្ញានៅក្រុមប្រឹក្សាសិទ្ធិមនុស្សលើបញ្ហាដូចជា សិទ្ធិមនុស្សក្នុងការប្រែប្រួលអាកាសធាតុ សិទ្ធិរបស់ជនពិការ និងសិទ្ធិស្តីពីសុខាភិបាល ប្រឆាំងនឹងការរើសអើង។ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលរួមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខ”។
នៅសម័យសន្ទនា គណៈប្រតិភូវៀតណាមនឹងលើកឡើងអំពីការធានាសិទ្ធិមនុស្សនៅវៀតណាមចាប់តាំងពី UPR លើកមុន ធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគោលនយោបាយនិងច្បាប់ទាក់ទងនឹងសិទ្ធិមនុស្ស ហើយជូនដំណឹងអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាសិទ្ធិមនុស្សនៅវៀតណាម។ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសន្ទនាជាមួយប្រទេសនានាក្នុងស្មារតីសហប្រតិបត្តិការ សមភាព និងស្ថាបនា៕