វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧

Chia sẻ
(VOVWORLD) - កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង។
វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថត៖ Nguyen Hong/baoquocte.vn)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង លើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ (MLC) នៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមាជិក MLC ផ្សេងទៀតដែលចូលរួមនៅសន្និសីទនេះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអនុតំបន់គំរូថ្មីមួយ ដោយចិននិងប្រទេសមេគង្គទាំងប្រាំផ្តូចផ្តើមគំនិតនិងកសាងឡើង ក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងមិត្តភាពរវាងប្រទេសទាំងប្រាំមួយ; ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃអនុតំបន់; បង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសក្នុងតំបន់; អំណោយផលដល់ដំណើរការសមា ហរណកម្មអាស៊ាន និងសមាហរណកម្មតំបន់; រួមចំណែកដល់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សូមគូសបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅខែមិថុនា ឆ្នាំ ២០២១ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី ៦ ត្រូវបានប្រារព្ធឡើងតាមអ៊ីនធឺណិត ដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ