លោកឯក អគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV) |
ក្រុមមិត្តភក្តិអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) នាថ្ងៃទី ៩ ឧសភា បាន រៀបចំកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូដោយប្រធានបទ “ពង្រឹងទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពន្លឿនការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព”។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯក អគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គ ការសហប្រជាជាតិបានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពទេ គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនឹងមិនអាចសម្រេចបានឡើយ ហើយលក្ខខ័ណ្ឌចម្បងគឺ ត្រូវតែរក្សាបាន នូវសន្តិភាព ស្ថិរភាពសម្រាប់ការស្តារឡើងវិញនិងការអភិវឌ្ឍក្រោយពីជំងឺរាតត្បាត។
ដើម្បីសម្រេចបានគោលដៅនោះ កត្តាគន្លឹះនោះគឺត្រូវលើកត្រដែតនូវស្មារតីសន្តិភាព កិច្ចសហប្រតិបត្តិការ តម្លាភាព ភាពបើកចំហ បរិយាប័ន្ន ផលប្រយោជន៍របស់គ្នាទៅវិញទៅមក ការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយ គិតគូរពីកង្វល់ ផលប្រយោជន៍និងភាពចម្រុះនៃវប្បធម៌របស់បណ្ដាប្រទេសសមាជិក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្រៅពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងប្រភពធនធាន ផ្ទៃក្នុង ការគាំទ្រ និងការសម្របសម្រួលរបស់ដៃគូអន្តរជាតិនោះ គឺ បណ្តាប្រទេស អភិវឌ្ឍន៍ក៏ត្រូវបង្កើនការជួយឧបត្ថម្ភផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់សមត្ថភាព និងធនធានហិរញ្ញវត្ថុសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍៕