វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ របស់អង្គការយូណេស្កូ

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅសម័យពិភាក្សា ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា វៀត ណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិយាយរួមនិងតួនាទីរបស់អង្គការយូរណេស្កូនិយាយដោយឡែក។
វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ របស់អង្គការយូណេស្កូ - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោក Pham Quang Hieu ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ របស់អង្គការយូណេស្កូ (រូបថត៖ TTXVN)

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែមេសា នៅទីក្រុងប៉ារីស កិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ នៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨។

ថ្លែងមតិនៅសម័យពិភាក្សា ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិយាយរួមនិងតួនាទីរបស់អង្គការយូរណេស្កូនិយាយដោយឡែក ដោយប្តេជ្ញារួមចំណែកយ៉ាងសកម្មថែមទៀតក្នុងសកម្មភាពរបស់យូណេស្កូក្នុងនាមជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិសម្រាប់អាណត្តិ ២០២១-២០២៥។

វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ២១៤ របស់អង្គការយូណេស្កូ - ảnh 2លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO ទទួលជួបគណៈប្រតិភូវៀតណាម (រូបថត៖ TTXVN)

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីលោក Pham Quang Hieu ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Audrey Azoulay អគ្គនាយកយូណេស្កូ ជួបធ្វើការជាមួយអគ្គនាយករង យូណេស្កូ និងប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ... ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ សំដៅអនុវត្តន៍អនុស្សារណៈយោគយល់គ្នារវាងវៀតណាមនិងយូណេស្កូ ដំណាក់កាល ២០២១-២០២៥៕

ប្រតិកម្មទៅវិញ