វៀតណាមចូលជាសមាជិកផ្លូវការក្នុងអនុសញ្ញាលេខ ១០៥ ស្តីពីការលុបបំបាត់ ពលកម្មដោយចាប់បង្ខំ

Chia sẻ
(VOVWORLD) - ដោយមានអត្រាសម្លេងគាំទ្រ ៩៤,៨២% សមាជិកស ភាភាគច្រើនបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសំរេចចិត្តចូលជាសមាជិក អនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការលុបបំបាត់ពលកម្មដោយចាប់បង្ខំនាព្រឹកថ្ងៃទី ៨ ខែមិថុនា ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី ១៤។
វៀតណាមចូលជាសមាជិកផ្លូវការក្នុងអនុសញ្ញាលេខ ១០៥ ស្តីពីការលុបបំបាត់ ពលកម្មដោយចាប់បង្ខំ - ảnh 1 ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញានេះបានអះអាងយ៉ាងម៉ឺងម៉ាត់នូវការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការ ILO និងសហគមន៍អន្តរជាតិផងដែរ (រូបថត៖ TTXVN)

នេះគឺជាអនុសញ្ញាមួយក្នុងចំណោមអនុសញ្ញាមូលដ្ឋានទាំង៨ របស់អង្គការពលកម្មអន្តរជាតិ (ILO)។ ការលុបបំបាត់សិទ្ធិពលកម្មដោយចាប់បង្ខំតាមបទបញ្ញត្តិក្នុងអនុសញ្ញាលេខ ១០៥ គឺជាបទដ្ឋានអន្តរជាតិមូលដ្ឋានដើម្បីរួមចំណែកដល់ការធានាសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់ពលករ។ ក្នុងនាមជាសមាជិកក្នុងអង្គការ ILO ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញានេះ បានអះអាងយ៉ាងម៉ឺងម៉ាត់នូវការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការ ILO និងសហគមន៍អន្តរជាតិផងដែរ។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា៖

«ការចូលជាសមាជិកក្នុងអនុសញ្ញានេះគឺជាការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិមនុស្សនៅវៀតណាម។ ទីពីរគឺជាការអនុវត្តទំនួលខុសត្រូវរបស់សមាជិកក្នុងសហគមន៍អន្តរជាតិ។ ស្តីពីមូលដ្ឋានគតិយុត្តិ ច្បាប់វៀតណាមមានគ្រប់គ្រាន់ហើយប្រព័ន្ធច្បាប់របស់វៀតណាមក៏សមស្របទាំងស្រុងផងដែរ។ រដ្ឋាភិបាលនឹងបង្កើតកម្មវិធីវិមជ្ឈការសម្រាប់វិស័យនីមួយៗ និងតំបន់នីមួយៗ ដើម្បីធ្វើវិមជ្ឈការអនុវត្តផង ដែរ»។

គួរបញ្ជាក់ថាជាមួយនឹងការចូលជាសមាជិកក្នុងអនុសញ្ញាលេខ ១០៥ នេះនឹងរួមចំណែកក្នុងការអនុវត្តរាល់ការសន្យាដែលទាក់ទងនឹងការងារនៅក្នុងឯកសារទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ