វៀតណាមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ លើទូទាំងប្រទេស

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ លើទូទាំងប្រទេស។ 
វៀតណាមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ លើទូទាំងប្រទេស - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងតំណាងអង្គការអន្តរជាតិនានា អញ្ជើញចូលរួមពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ទូទាំងប្រទេស (រូបថតៈ TTXVN)

នេះគឺជាយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ថ្នាក់ជាតិធំបំផុតដែលមិនធ្លាប់មាន ដែលមានចំនួនចាក់រហូតដល់រាប់លានដូស និងត្រូវបានអនុវត្តន៍ក្នុងរយៈពេលដ៏ខ្លី។

ថ្លែងក្នុងពិធី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា វ៉ាក់សាំងត្រូវបានចាត់ទុកថាជាវិធានការណ៍ដែលមានប្រសិទ្ធភាពបំផុត ក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន៖ ការនាំចូល ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវដើម្បីផលិតនិងអភិវឌ្ឍវ៉ាក់សាំងក្នុងប្រទេស ក្នុងបំណងចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជនយ៉ាងសកម្មនិងឥតគិតថ្លៃ។ ដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងវិស័យការទូតវ៉ាក់សាំង ជាពិសេសការនាំចូលយ៉ាងឆាប់រហ័សនិងតាមដែលអាចធ្វើទៅបាន យើងបានប្តេជ្ញាចិត្ត និងបានចុះកិច្ចសន្យាផ្គត់ផ្គង់ជាង ១០០ លានដូសក្នុងឆ្នាំ ២០២១ ហើយការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវនិងផលិតវ៉ាក់សាំងនៅក្នុងប្រទេសក៏កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង និងទទួលបានលទ្ធផលវិជ្ជមានដំបូងផងដែរ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងប្រហែល ៤ លានដូស ត្រូវបានចាក់ជូនប្រជាជន។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គោលដៅនៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងគឺផ្តល់ការចាក់ថ្នាំដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំដល់ប្រជាជន ដើម្បីទទួលបានភាពស៊ាំនៅក្នុងសហគមន៍។ ដើម្បីសម្រេចបានគោលដៅនេះ យើងត្រូវតែមានទាំងប្រភពវ៉ាក់សាំងនាំចូលនិងផលិតកម្មក្នុងស្រុកផងដែរ។ តាមគម្រោង ប្រជាជនប្រហែល ៧៥ លាននាក់នឹងត្រូវបានចាក់វ៉ាក់សាំង ដោយមានចំនួន ១៥០ លានដូស ក្នុងឆមាសទី ២ នៃឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “យើងម្នាក់ៗ គួរទុកសារមួយថា  “យើងដើម្បីអ្នករាល់គ្នាហើយអ្នករាល់គ្នាគឺដើម្បីយើង” និង “ស្រឡាញ់អ្នកដទៃដូចជាស្រឡាញ់ខ្លួនអញ្ជឹង” ត្រូវបានបំភ្លឺ និងផ្សព្វផ្សាយនៅតាមសហគមន៍និងក្នុងប្រជាជនទាំងមូល។ បក្ស រដ្ឋនិងប្រជាជនយល់ដឹងនិងវាយតម្លៃខ្ពស់ចំពោះការលះបង់និងការខិតខំរបស់កម្លាំងខ្សែប្រយុទ្ធជួរមុខដូចជាបុគ្គលិកសុខាភិបាល កម្លាំងកងទ័ព ប៉ូលីសនិងកងកម្លាំងផ្សេងៗទៀត ... ដែលតែងតែលះបង់ដើម្បីសហគមន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសបុគ្គលិកសុខាភិបាលទូទាំងប្រទេស។ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមថ្លែងអំណរគុណចំពោះការឆ្លើយតបជាធ្លុងមួយ របស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាជនជាតិវៀតណាមនៅឯបរទេស ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស”។

ដើម្បីអនុវត្តន៍យុទ្ធនាការចាក់ថ្នាំបង្ការកូវីដ ១៩ ឱ្យមានប្រសិទ្ធិភាព លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានការសម្របសម្រួលការចាក់វ៉ាក់សាំងឱ្យបានល្អបំផុត។ ក្រសួងសុខាភិបាលគឺអង្គភាពស្នូលក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នសាខានិងមូលដ្ឋានដែលពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាល កងទ័ព និងអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំការចាក់ថ្នាំតាមលក្ខណៈវិទ្យាសាស្ត្រ ស្របតាមដំណើរការ ហើយ ត្រូវធានាការចាក់វ៉ាក់សាំងឱ្យបានរហ័សទាន់ពេលវេលា មានសុវត្ថិភាពនិងមានប្រសិទ្ធភាពបំផុត៕

ប្រតិកម្មទៅវិញ