វៀតណាមចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19

Chia sẻ

(VOVWORLD) - នេះជាប្រភេទវ៉ាក់ សាំងការពារជម្ងឺ Covid-19 ដំបូងគេនៅវៀតណាម ដោយមានឈ្មោះថា វ៉ាក់ សាំង Nanocovax ដែលបានស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ។

វៀតណាមចាប់ផ្ដើមសាកល្បងចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19 - ảnh 1អ្នកស្ម័គ្រចិត្តចុះឈ្មោះសម្រាប់ការសាកល្បងចាក់វ៉ាក់សាំងការពារ Covid-19។
(រូបថត៖ vnexpress.net) 

នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធា (ក្រសួងការពារប្រទេសវៀតណាម) បានចាប់ផ្ដើមសាកល្បងការចាក់ វ៉ាក់សាំងការពារជម្ងឺ Covid-19 លើក្រុមមនុស្សស្ម័គ្រចិត្ត។ នេះជាប្រភេទវ៉ាក់ សាំងការពារជម្ងឺ Covid-19 ដំបូងគេនៅវៀតណាម ដោយមានឈ្មោះថា វ៉ាក់ សាំង Nanocovax ដែលបានស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ។ រហូតមកដល់ពេលនេះ មានមនុស្សជាង២០០នាក់ បាន ចុះឈ្មោះដោយស្ម័គ្រចិត្តសម្រាប់ការសាកល្បងចាក់វ៉ាក់សាំង Nanocovax រួចហើយ។

ដំណាក់កាលទី១នៃការសាកល្បងវ៉ាក់សាំងការពារ Covid-19 គ្រោង នឹងអូសបន្លាយរហូតដល់ខែកុម្ភៈឆ្នាំ២០២១។ អ្នកស្ម័គ្រចិត្តចំនួន៦០នាក់ក្នុង វ័យអាយុចន្លោះពី១៨ដល់៥០ឆ្នាំ នឹងត្រូវបានបែងចែកដោយចៃដន្យជា ៣ក្រុម។ ក្រុមអ្នកស្ម័គ្រចិត្តទីមួយចំនួន២០នាក់ នឹងត្រូវបានចាក់វ៉ាក់សាំង កម្រិត ២៥ មីក្រូក្រាម ក្រុមទី២ចំនួន២០នាក់នឹងប្រើកម្រិត ៥០ មីក្រូក្រាម ហើយក្រុមទី៣ចំនួន៣០នាក់នឹងប្រើវ៉ាក់សាំង ៧៥ មីក្រូក្រាម។ អ្នកស្ម័គ្រ ចិត្តទាំងអស់នឹងត្រូវបានចាក់វ៉ាក់សាំង ២ ដូស ដោយគម្លាតពីគ្នារយៈពេល២៨ ថ្ងៃ។ លោក Do Minh Si នាយកទទួលបន្ទុកការស្រាវជ្រាវ អភិវឌ្ឍនៃ ក្រុមហ៊ុន Nanogen បានឲ្យដឹងថា៖ “យើងខ្ញុំសង្ឃឹមថា ការសាកល្បងលើកនេះនឹងប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ។ ជាមួយនឹងការជួយឧបត្ថម្ភពីក្រសួងសុខាភិបាលនិងក្រសួង វិទ្យាសាស្ត្របច្ចេកវិទ្យា សង្ឃឹមថា យើងនឹងមានវ៉ាក់សាំងការពារជម្ងឺ Covid-19 យ៉ាងឆាប់ៗ”។

គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលទី១គឺសំដៅធ្វើតេស្តលើ សុវត្ថិភាពរបស់វ៉ាក់សាំង។ ប្រសិនបើមានលទ្ធផលវិជ្ជមាននោះ ដំណាក់ កាលទី២នឹងចាប់ផ្ដើមពីខែកុម្ភៈដល់ខែសីហាឆ្នាំ២០២១ ហើយដំណាក់ កាលទី៣គ្រោងនឹងប្រព្រឹត្តទៅចាប់ពីខែសីហាឆ្នាំ២០២១ដល់ខែកុម្ភៈឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ