វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩

Chia sẻ

(VOVWORLD) - វគ្គទី១នៃដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានអនុវត្តន៍នៅមូលដ្ឋាន ព្យាបាលអ្នកជម្ងឺ កូវីដ ១៩ ចំនួន១៨ កន្លែង នៅតាមខេត្តក្រុងដែលកើតមានជម្ងឺចំនួន ១៣។ ចាប់ពីថ្ងៃទី៨ មីនា ដល់ខែមេសា វៀតណាមនឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន១១៧ពាន់ដូសដែលត្រូវបានផលិតនៅកូរ៉េខាងត្បូង។ 

វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ - ảnh 1វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី៨ មីនា វៀតណាមបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩។ រាល់ដូសវ៉ាក់សាំងដំបូងនៃក្រុមហ៊ុន AstraZeneca នឹងត្រូវបានចាក់ជូនកម្លាំង សុខាភិបាលនៅខ្សែត្រៀមជួរមុខនៅខេត្ត ហាយយឿង ទីក្រុងហាណូយនិងទីក្រុង ហូជីមិញ។
វគ្គទី១នៃដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានអនុវត្តន៍នៅមូលដ្ឋាន ព្យាបាលអ្នកជម្ងឺ កូវីដ ១៩ ចំនួន១៨ កន្លែង នៅតាមខេត្តក្រុងដែលកើតមានជម្ងឺចំនួន ១៣។ ចាប់ពីថ្ងៃទី៨ មីនា ដល់ខែមេសា វៀតណាមនឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន១១៧ពាន់ដូសដែលត្រូវបានផលិតនៅកូរ៉េខាងត្បូង។ ដំបូងបង្អស់ ចាក់ជូនអ្នក ដែលចូលរួមដោយផ្ទាល់ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ វ៉ាក់សាំង បង្ការ កូវីដ ១៩ ត្រូវបានចាក់ជូនមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយត្រូវចាក់ដូស ទី២ក្នុងរយៈពេល១២សប្ដាហ៍ដាច់ពីគ្នា។ មនុស្សដែលស្ថិតនៅក្នុងបញ្ជីឈ្មោះទទួលការ ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានតភ្ជាប់នឹងសំណុំឯកសារសុខភាពអេឡិចត្រូនិកដើម្បី តាមដានប្រវត្តិវេជ្ជសាស្ត្រ ហើយបន្ទាប់ពីទទួលចាក់វ៉ាក់សាំង នឹងត្រូវបានផ្ដល់វិញ្ញា បនបត្រអេឡិចត្រូនិកអន្តរជាតិដោយលេខកូដ QR។
នៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ កាលពីថ្ងៃទី៥ មីនា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បាន សង្កត់ធ្ងន់ថា ការបញ្ជាទិញប្រភពវ៉ាក់សាំងពីឯបរទេស មិនងាយស្រួលទេ ហេតុដូច្នេះ ក្រសួងសុខាភិបាលបានកំណត់ថា យុទ្ធសាស្ត្រយូរអង្វែងគឺត្រូវធ្វើម្ចាស់នៃប្រភព វ៉ាក់សាំងក្នុងស្រុក។ នាបច្ចុប្បន្ន វ៉ាក់សាំងបង្ការ កូវីដ ១៩ ចំនួន ៣ប្រភេទរបស់វៀត ណាម កំពុងត្រូវបានសាកល្បងលើមនុស្ស។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានបញ្ជាក់ថា៖ “នៅពេលមានវ៉ាក់សាំងហើយ ត្រូវរៀបចំការចាក់ភ្លាមៗ ក៏ប៉ុន្តែក្រសួងសុខា ភិបាលត្រូវវាយតម្លៃសុវត្ថិភាព សុពលភាពនិងប្រសិទ្ធភាពឲ្យបានល្អបំផុត។ នាពេល ខាងមុខ ប្រសិនបើមានប្រភពផ្គត់ផ្គង់វ៉ាក់សាំង យើងនឹងដំណើរការចាក់រាប់សិបលានដូស ហើយបើទោះបីវ៉ាក់សាំងមានស្ថិរភាពហើយក៏ដោយ ក៏មិនអាចជៀសវាងកំហុសបានឡើយ។ ហេតុដូច្នេះ ត្រូវប្រុងប្រយ័ត្ននិងត្រៀម រៀបចំឲ្យបានហ្មត់ចត់ថែមទៀត។ បញ្ហាមួយទៀត គឺត្រូវជំរុញខ្លាំងជាងទៀតនូវការ ផលិតវ៉ាក់សាំងក្នុងស្រុកផងដែរ”៕

ប្រតិកម្មទៅវិញ