វៀតណាមចាំបាច់ត្រូវអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន |
នេះជាសន្និសីទ ធំបំផុតនៅវៀតណាមស្ដីពីបច្ចេកវិទ្យាព័ត៌មានក្នុងគោលដៅឧទ្ទេសនាមសមត្ថ ភាពអភិវឌ្ឍន៍ផ្នែកទន់ សមត្ថភាពផ្គត់ផ្គង់សេវាកម្មនិងបើកចេញឱកាសសហប្រតិ បតិ្តការវិនិយោគរបស់វៀតណាមជាមួយពិភពលោក។ អង្គសន្និសីទបានអះអាង ថា បដិវត្តន៍ឧស្សាហកម្ម៤.០ ជាឱកាសមាសដើម្បីវិស័យផ្នែកទន់និងបច្ចេកវិទ្យា ព័ត៌មានវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ទន្ទឹមនឹងនោះ វៀតណាមចាំបាច់ត្រូវ លើកកំពស់គុណភាពនៃប្រភពធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានដើម្បីឆ្លើយតបតម្រូវការរបស់ពិភពលោកនាបច្ចុប្បន្ន។ លោក Lam Nguyen Hai Long នាយកក្រុមហ៊ុនផ្នែកទុន Quang Trung ប្រធានសម្ព័ន្ធភាពសហគ្រាសនាំចេញ ផ្នែកទុនវៀតណាម (VNITO Alliance) ចាត់ទុកថា៖
“យើងខ្ញុំនៅមានកំណើនជាធម្មតា ប៉ុន្តែមិនទាន់ឆ្លើយតបនឹងតម្រូវការនៃ ទីផ្សារពិភពលោកនៅឡើយ។ ដោយហេតុនេះ យើងខ្ញុំបានលើកឡើងនូវ ដំណោះស្រាយមួយចំនួនសំដៅលើកកំពស់គុណភាពប្រភពធនធានមនុស្សខាង ផ្នែកទន់របស់វៀតណាម”។
ក្នុងក្របខ័ណ្ឌសន្និសីទក៏បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាង VNITO Alliance ជាមួយអង្គការអន្តរជាតិមួយចំនួន ដូចជា៖ Silicon Valley Forum (អាមេរិក) និងសមាគមពន្លឿនឧស្សាហកម្មទីក្រុង Shonan (ជប៉ុន) ផងដែរ៕