នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោ បាយ លេខាគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Lu Yunshan
|
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះ អាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលផ្តោតសំខាន់លើការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពប្រពៃណី ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយ ចិន។ នាយក រដ្ឋមន្ត្រីបានស្នើរឲ្យភាគីទាំងពីរ ពង្រីកប្រកបដោយប្រ សិទ្ធភាពនូវយន្តការសហប្រ តិបត្តិការ ព្រមទាំងខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងរួមជាមួយប្រទេសអាស៊ាននានារៀបចំកិច្ចចរចារជាក់ស្តែងយ៉ាងឆាប់ៗដើម្បីទទួល បានក្រមប្រ តិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
រីឯខ្លួនវិញ លោក Lu Yushan បានសន្យាថា គាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មតាមទិសតម្លាភាព តុល្យភាព ដោះស្រាយល្អរាល់បញ្ញាជំពាក់ជំពិន រួម ទាំងមានបំណងភាគីទាំងពីរជម្រុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ រួមចំណែកបង្កើតបរិយា កាសបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការមាន ផលប្រយោជន៍រួមរវាងភាគីទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោកប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប លោក Lu Yunshan |
បន្ទាប់មកទឿត នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប លោក Lu Yunshan ផងដែរ។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយចិននិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសហប្រតិបត្តិការគួរឲ្យកត់សម្គាល់រវាងប្រទេសទាំងពីរលើគ្រប់ វិស័យក្នុងនោះ មានទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងមហាសន្និបាតតំណាង ប្រជា ជនទូទាំងប្រទេសចិនផង។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគី ទាំងពីរពង្រឹងនិងពង្រីកមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម ចិនឲ្យកាន់តែអភិវឌ្ឍន៍ស្ថិរភាពយូរអង្វែង។
រីឯខ្លួនវិញ លោក Lu Yunshan បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជន ចិនគោរពជានិច្ចនូវទំនាក់ទំនងជាមួយវៀតណាម និងមានបំណងថា ភាគីទាំងពីរ នឹងបង្កើនការជឿទុកចិត្តនយោបាយ ផ្លាស់ប្តូរយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិ ការ និងគាំទ្រការជួបប្រាស្រ័យរវាងរដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕