វៀតណាមចាត់ទុកអប់រំជាគោលនយោបាយជាតិជួរមុខដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

Chia sẻ
Vovworld-នាព្រឹកថ្ងៃទី២៤សីហា នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធាន​រដ្ឋ​លោកស្រី Nguyen Thi Doan


វៀតណាមចាត់ទុកអប់រំជាគោលនយោបាយជាតិជួរមុខដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
វៀតណាមចាត់ទុកអប់រំជាគោលនយោបាយជាតិជួរមុខដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ (cpv)

        Vovworld-នាព្រឹកថ្ងៃទី២៤សីហា នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធាន​
រដ្ឋ​លោកស្រី Nguyen Thi Doan បានទទួលជួបគណៈប្រតិភូបណ្ដា​អ្នកមានពន្ទុះ
ខ្ពស់បំ​ផុត​ជាប់សញ្ញាប័ត្របណ្ដាមហាវិទ្យាល័យវិទ្យាស្ថាននៅទីក្រុងហាណូយ
ឆ្នាំ២០១៤។ អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan បានសង្កត់​ធ្ងន់ថា ជាមួយ
ទិសស្លោក​ចាត់​ទុក​អប់រំជាគោលនយោបាយជួរមុខ ក្នុងប៉ុន្មានឆ្នាំ​កន្លងមក បក្ស
រដ្ឋរដ្ឋសភារដ្ឋាភិបាល​វៀតណាមជានិច្ចកាលលៃទុកឲ្យជំនាន់យុវជនសិស្សា​នុស្សិសនិស្សិតនូវការយកចិត្តទុកដាក់​ពិសេសដោយការផ្ដួចផ្ដើមគំនិតគោល​នយោបាយជាក់ស្ដែងបង្កលក្ខណៈដើម្បី​យុវជន​ពង្រីកទេពកោសល បញ្ញាឈាន
ឡើង​អះអាង​នូវតួនាទីរបស់ខ្លួនឯងក្នុងសង្គម។

        មុននោះនារសៀលថ្ងៃទី២៣សីហា នៅមជ្ឈមណ្ឌលវិទ្យសាស្ត្រ Van Mieu-
Quoc Tu Giam សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំកត់ឈ្មោះសៀវភៅ​មាស​
និង​​កម្មវិធីជួបប្រាស្រ័យនិងលើកដម្កើងអ្នកមានពន្ទុះខ្ពស់បំផុតជាប់សញ្ញាប័ត្រ
​បណ្ដា​មហាវិទ្យាល័យ​វិជ្ជាស្ថាននៅទីក្រុងហាណូយឆ្នាំ២០១៤។ ឆ្នាំ២០១៤ ជា​​ឆ្នាំទី១២ទីក្រុងហាណូយរៀបចំពិធីលើក​ដម្កើង​អ្នកមានពុន្ទុះខ្ពស់បំផុតជាប់​
សញ្ញាប័ត្រ​បណ្ដាមហាវិទ្យល័យវិទ្យាស្ថាន៕

ប្រតិកម្មទៅវិញ