ថ្លែងមតិបើក សិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធានក្រុមបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ រួមជាមួយតំណាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតនៅហ្សឺណែវសុទ្ធតែបាន អះអាងថា វៀតណាមជាប្រ ទេសមួយដែលរងផលប៉ះពាល់ដោយគ្រាប់បែកមីនយ៉ាង ធ្ងន់ធ្ងរបំផុតលើពិភពលោក។ លោក Duong Chi Dung គូសបញ្ជាក់ថា វៀតណាម កំពុងខិតខំប្រឹងប្រែងតាមរយៈប្រភពកម្លាំងពលំជាតិ ដើម្បីជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីន។ រួមជាមួយគ្នានោះ នាប៉ុន្មានឆ្នាំកន្លងទៅ វៀត ណាមបានសហ ការជាមួយ GICHD ដើម្បីកាត់បន្ថយផលប៉ះពាល់របស់គ្រាប់បែកមីននិងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅសេសសល់ក្រោយសង្គ្រាម។
ចូលរួមក្នុងសិក្ខាសាលា តំណាងមកពីប្រទេសជាច្រើនបានផ្តល់មតិ អំពីការ គ្រប់គ្រងហានិភ័យបណ្តាលដោយគ្រាប់បែកមីននិងយុទ្ធភ័ណ្ឌនៅសេសសល់ក្រោយសង្គ្រាមផងដែរ៕