វៀតណាមចែករំលែកគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍវេជ្ជសាស្ត្របុរាណ

Chia sẻ

(VOVWORLD) - ចូលរួមនិងថ្លែងសុន្ទរកថានៅ សន្និសីទ លោកស្រី Nguyen Thi Huong Lien នាយិការងក្រុមហ៊ុន Sao Thai Duong បានចែករំលែកអំពីចំណុចវិជ្ជមានមួយចំនួនក្នុងគោលនយោបាយលើកទឹកចិត្តការ អភិវឌ្ឍវេជ្ជសាស្ត្របុរាណនៅវៀតណាម ហើយអះអាងនូវការរួមចំណែកនៃផ្នែកវេជ្ជ សាស្ត្របុរាណក្នុងការថែទាំ និងការពារសុខភាពប្រជាជន។

វៀតណាមចែករំលែកគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍវេជ្ជសាស្ត្របុរាណ - ảnh 1អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និងគណៈប្រតិភូដែលចូលរួមក្នុងសន្និសីទ។ (ប្រភព៖ The Indian Express)
សន្និសីទវេជ្ជសាស្ត្របុរាណសកលលើកទី១ដែលរៀបចំដោយអង្គការសុខភាពពិភពលោក (WHO) សហការជាមួយរដ្ឋាភិបាលឥណ្ឌា បានប្រព្រឹត្តទៅនៅខាងក្រៅកិច្ច ប្រជុំរដ្ឋមន្ត្រីសុខាភិបាល G២០ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា នៅទីក្រុង Gandhinagar រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ ចូលរួមនិងថ្លែងសុន្ទរកថានៅ សន្និសីទ លោកស្រី Nguyen Thi Huong Lien នាយិការងក្រុមហ៊ុន Sao Thai Duong បានចែករំលែកអំពីចំណុចវិជ្ជមានមួយចំនួនក្នុងគោលនយោបាយលើកទឹកចិត្តការ អភិវឌ្ឍវេជ្ជសាស្ត្របុរាណនៅវៀតណាម ហើយអះអាងនូវការរួមចំណែកនៃផ្នែកវេជ្ជ សាស្ត្របុរាណក្នុងការថែទាំ និងការពារសុខភាពប្រជាជន។
សន្និសីទវេជ្ជសាស្ត្របុរាណសកលលើកទី១ គឺជាព្រឹត្តិការណ៍ដោយមានអត្ថន័យ ប្រវត្តិសាស្ត្រសម្រាប់ផ្នែកវេជ្ជសាស្ត្របុរាណរបស់ពិភពលោក ដែលបង្ហាញពីការសន្យា ជាសកលរបស់ WHO ក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃនៃវេជ្ជសាស្ត្រប្រចាំស្រុក ជំរុញការអភិវឌ្ឍវេជ្ជសាស្ត្របុរាណក្នុងការថែទាំសុខភាពប្រជាជន។ បច្ចុប្បន្ននេះ ប្រទេសសមាជិកចំនួន ១៧០ បានរាយការណ៍ដល់ WHO អំពីការប្រើប្រាស់វេជ្ជសាស្ត្រ បុរាណ៕

ប្រតិកម្មទៅវិញ