វៀតណាមចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍទាក់ទិននឹងខ្ពង់រាប Golan

Chia sẻ
(VOVWORLD) -វៀតណាមនឹងបន្តអនុវត្តន៍រាល់វិធានការគាំពារការទូត កុងស៊ុល គតិយុត្ត ដើម្បីធានាថាពលរដ្ឋ Doan Thi Huong ត្រូវបានជំនុំជម្រះដោយស័ត្យានុម័ត យុត្តិធម៌ ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
វៀតណាមចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍទាក់ទិននឹងខ្ពង់រាប Golan - ảnh 1នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

នាថ្ងៃទី ២៨ខែមិនា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះការដែលអាមេរិកបានប្រកាសទទួលស្គាល់ខ្ពង់រាប Golan ជារបស់អ៊ីស្រាអែលនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Thi Thu Hang បានលើកច្បាស់ថា៖

“វៀតណាមចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់សហគមន៍អន្តរជាតិចំពោះការវិវឌ្ឍនាពេលថ្មីៗនេះ អំពីស្ថានភាពនៃខ្ពង់រាប Golan។ វៀតណាមអំពាវនាវដល់ភាគីពាក់ព័ន្ធនានា ធ្វើសកម្មភាពឲ្យសមស្របនឹងសេចក្ដីសម្រេចចិត្តទាក់និននានារបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ដើម្បីខឿនសន្តិភាពដោយចីរភាព នៅមជ្ឈឹមបូព៌ា និងលើពិភពលោក”។

ស្ដីពីការងារគាំពារពលរដ្ឋ  Doan Thi Huong នៅសវនាការនាថ្ងៃទី ១ ខែមេសាខាងមុខនោះ លោកស្រី  Le Thi Thu Hang   បានលើកច្បាស់ថា៖

“រហូតមកដល់បច្ចុប្បន្នេះ រដ្ឋាភិបាលវៀតណាមបាន និងកំពុងអនុវត្តន៍រាល់វិធានការគាំពារចំពោះពលរដ្ឋ Doan Thi Huong។ វៀតណាមនឹងបន្តអនុវត្តន៍រាល់វិធានការគាំពារការទូត កុងស៊ុល គតិយុត្ត ដើម្បីធានាថាពលរដ្ឋ Doan Thi Huong ត្រូវបានជំនុំជម្រះដោយស័ត្យានុម័ត យុត្តិធម៌ ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ”៕

ប្រតិកម្មទៅវិញ