ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយព្រឹទ្ធសមាជិក Cory Gardner ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា វៀតណាមគាំទ្រនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក និងចាត់ទុកអាមេរិកជាដៃគូសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ លោក Tran Dai Quang បានសើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះផ្តោតសំខាន់លើការពង្រឹងនូវតួនាទីជាមជ្ឈមណ្ឌលនិងរក្សាសាមគ្គីភាពក្នុងអាស៊ាន។ លើសពីនេះទៅទៀត ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកដើម្បីការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងប្រសិទ្ធិភាព។
រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Cory Gardner បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ថា អាមេរិកជានិច្ចកាល មានបំណង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងសន្តិសុខ ការពារជាតិ៕