វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយវៀតណាម-រុស្ស៊ី

Chia sẻ

(VOVworld) – វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើ
ការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយ
វៀតណាម-រុស្ស៊ី។ 


វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយវៀតណាម-រុស្ស៊ី - ảnh 1
វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយវៀតណាម-រុស្ស៊ី (Image: VNA)

(VOVworld) – វៀតណាមគោរពនិងផ្តល់អាទិភាពទៅលើការបង្កើនទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រលើគ្រប់ជ្រោងជ្រោយវៀតណាម-រុស្ស៊ី។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រី
ការ បរទេសវៀតណាម លោក​ Le Hoai Trung ក្នុងបទសម្ភាសនៃមជ្ឈដ្ឋានសារព័ត៌មាន
ក្នុងឱកាសនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ដំណើរ
ទស្ស នកិច្ចនៅរុស្ស៊ី​ប្រកបដោយជោគជ័យនិងចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុ
ស្សារវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ អនុរដ្ឋមន្ត្រីការបរទេស  
Le Hoai Trung បានលើកច្បាស់ថា៖ ប្រទេសវៀតណាមនិងសហព័ន្ធរុស្ស៊ីឯកភាពបន្ត
សហការយ៉ាងជិតស្និត លើវេទិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព លើកកំពស់ប្រ
សិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ
ភាគីទាំងពីរបានចុះហត្ថលេខាលើ ឯកសារសងប្រតិបត្តិការចំនួន ៩ លើវិស័យប្រេង
ឧស្ម័ន្ធ ការវិនិយោគនិងកសិកម្ម ជាដើម។ ស្តីពីបញ្ហាលើសមុទ្រខាងកើត ថ្នាក់ដឹក
នាំរុស្ស៊ីគាំទ្រការដោះស្រាយជំលោះនៅលើសមុទ្រ ខាងកើតដោយសន្តិវិធីដោយឈរ
លើមួលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា អ.ស.ប. ស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២
ហើយសន្យាបន្តសហប្រតិបត្តិការរុះរកប្រេងឧស្ម័ន្ធនៅតំបន់បាត សមុទ្ររបស់
វៀតណាម។

        ស្តីពីអត្ថន័យនិងលទ្ធផលដែលភាគីទាំងពីរទទួលបាននៅសន្និសីទជាន់ខ្ពស់
រំលឹកខួប អនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-រុស្ស៊ី អនុរដ្ឋ
មន្ត្រីការបរទេស Le Hoai Trung បានឲ្យដឹងថា៖ ការដែល អាស៊ាននិងរុស្ស៊ីរៀបចំ
សន្និសីទជាន់ខ្ពស់តាមការផ្តើម គំនិតរបស់ប្រធានាធិបតីរុស្ស៊ី លោក V.Putin
បានបង្ហាញនូវចំណះដឹងរួមនៃភាគីទាំងពីរអំពី សំណូមពរនិងសក្តានុភាពបង្កើន
កិច្ចសហប្រតិបត្តិការក្នុងស្ថានភាពថ្មី។
        ថ្នាក់ដឹកនាំទាំងរូបនេះបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុង​ Sochi
 ដែលមាន​អត្ថន័យដ៏សែនសំខាន់ហើយអះអាងនូវគោលការណ៍និងទិសដៅអភិ
វឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ចសង្គម វប្បធម៌
សង្គម និងការជួយឧបត្ថម្ភ អាស៊ានធ្វើសមាហរណកម្មនិងបង្រួញគំលាតអភិវឌ្ឍន៍​។
 សេចក្តីថ្លែងការណ៍នេះក៏បាន សង្កត់ធ្ងន់ទៅលើការតភ្ជាប់ស្អិតរមួតរវាងអាស៊ាន
និងរុស្ស៊ី។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ក៏បានលើកច្បាស់ថា៖
 ក្នុង ដំណើរការត្រៀមរៀបចំឲ្យរបៀបវារៈនៃសន្និសីទ វៀតណាមបានជំរុញយ៉ាងខ្លាំង
ការយល់ ព្រមអំពីគោលជំហររបស់អាស៊ាន ផ្តល់មតិមានចរិតលក្ខណៈស្ថាបនាចំពោះ
បញ្ហារួមនិងផល ប្រយោជន៍របស់វៀតណាម ផងដែរ៕ 

ប្រតិកម្មទៅវិញ