វៀតណាមគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

Chia sẻ
(VOVWORLD) - វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។
វៀតណាមគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត (រូបថត៖ vna)

នារសៀលថ្ងៃទី១១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។ លោកប្រធានបានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជាក្នុងការធ្វើអាជីវកម្ម រស់នៅ និងសម្របខ្លួននៅប្រទេសសាមី។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលកន្លងមកព្រមទាំងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន; ផ្សព្វផ្សាយ និងអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធ និងសមិទ្ធិផលនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពី៕

ប្រតិកម្មទៅវិញ